(ភ្នំពេញ)៖ ស្របនឹងសន្ទុះនៃការរីកចំរើនឥតឈប់ឈរ នៅខេត្តព្រះសីហនុ ពិសេសនៅក្រុងព្រះសីហនុ កោះរ៉ុង កោះរ៉ុងសន្លឹម ព្រមជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធ និងផ្នែកឯកជន ដើម្បីធានានូវការអភិឌ្ឍន៍ទេសចរណ៍មួយ ប្រកបដោយនិរន្តរភាព នូវគោលដៅទេសចរណ៍តំបន់ឆ្នេរសមុទ្រដ៏មានសារសំខាន់នេះ ក្រសួងទេសចរណ៍បានសំរេច ដាក់ចេញនូវប្រកាសមួយ ស្តីពីការបង្កើតនូវក្រុមការងារជំនាញចំនូន៥។

ការបង្កើតក្រុមការងារជំនាញចំនួន៥នេះ ដើម្បីជួយពង្រឹងដល់ការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់នេះ ដែលរួមមាន៖ ១៖ ក្រុមការងារទាក់ទងទីក្រុងស្អាត, ២៖ ក្រុមការងារទាក់ទងការគ្រប់គ្រងឧស្សាហកម្មទេសចរណ៍, ៣៖ ក្រុមការងារទាក់ទង ការគ្រប់គ្រងឆ្នេរស្អាត, ៤៖ ក្រុមការងារទាក់ទងការបណ្តុះបណ្តាល ធនធានមនុស្ស ផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ និង៥៖ ក្រុមការងារទាក់ទងការពិនិត្យកែសំរួល រចនាសម្ព័ន្ធ ចាត់តាំងរបស់មន្ទីរទេសចរណ៍ខេត្ត ការិយាល័យទេសចរណ៍ កោះរ៉ុង កោះរ៉ុងសន្លឹម៕

ព័ត៌មានលម្អិតសូមអានខ្លឹមសារនៃប្រកាសដូចខាងក្រោម៖