(ភ្នំពេញ)៖ លោក សេង សុខេង ប្រធានគណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសរសេរលិខិតមួយ ស្នើសុំជួប លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ពីប្រទេសកម្ពុជា។

លិខិតគណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំការអនុញ្ញាតស្នើសុំជួបឯកឧត្តមផ្ទាល់ ក្នុងគោលបំណងដើម្បីពិភាក្សាអំពីដំណើរការវិវត្តន៍នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប ពីប្រទេសកម្ពុជា ដែលមានលិខិតមួយរបស់លោកស្រី Federica Morgherini តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងជាអនុប្រធានគណៈកម្មការអឺរ៉ុប និងលោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្មនៃសហភាពអឺរ៉ុប»។

ជាមួយគ្នានេះដែរលោក សេង សុខេង បានបន្តថា ចង់សិក្សាស្វែងយល់អំពីនីតិវិធី និងមូលហេតុឱ្យបានច្បាស់លាស់អំពីរឿងនេះ ក្នុងនាមប្រទេសប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានការអភិវឌ្ឍតិចតួចនៅឡើយ។

សូមបញ្ជាក់ថា ក្រៅពីប្រធានគណបក្សសញ្ជាតិកម្ពុជា សម្រាប់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាឯនោះវិញ ក៏បានធ្វើលិខិតមួយច្បាប់ ស្នើសុំជួប លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ពីប្រទេសកម្ពុជានេះផងដែរ៕

ខាងក្រោមនេះជាលិខិតរបស់ប្រធានគណបក្សសញ្ជាតិកម្ពុជា៖