(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៥,៤៤៥គ្រឿង រកឃើញល្មើសច្បាប់១,០១៩គ្រឿង(ម៉ូតូ៨១%) អប់រំ១៥៨គ្រឿង និងផាកពិន័យ៨៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២ ខែវិច្ឆិកានេះ ត្រួតពិនិត្យរួមបានចំនួន២,១១៩គ្រឿង, អប់រំ១៣៥គ្រឿង និងផាកពិន័យ៣១៣គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន៧,៥៨១គ្រឿង រកឃើញយានយន្តល្មើស១,៤៦២(ម៉ូតូ៧៩%) ក្នុងនោះអប់រំ៣០៨គ្រឿង និងផាកពិន័យ១,១៥៤គ្រឿង៕