Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅថ្ងៃនេះ iOne សម្ពោធលក់ជាផ្លូវការ iPhone Xs, Xs Max និង XR នៅគ្រប់សាខារបស់ខ្លួន !

02-11-2018 15:42

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែ វិច្ឆិកា ឆ្នាំ២០១៨នេះ នៅផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិលក់ធំជាងគេនូវផលិតផល Apple មានធានាត្រឹមត្រូវស្របច្បាប់ នៅក្នុងទីផ្សារប្រទេសកម្ពុជា iOne បានធ្វើប្រកាសលក់នូវទូរស័ព្ទដៃបីម៉ូដែលថ្មីរបស់ Apple គឺ iPhone Xs, iPhone Xs Max និង iPhone XR ជាផ្លូវការ។ ហេតុដូច្នេះ អតិថិជនកម្ពុជាទាំងអស់ ដែលនិយមគាំទ្រនូវផលិតផល Apple ជាពិសេស iPhone ម៉ូដែលថ្មី នឹងអាចទទួលបាននូវផលិតផល ផ្លូវការចាប់ពីថ្ងៃនេះហើយ។

នៅព្រឹកថ្ងៃដដែលនេះ iOne ក៏បានរៀបចំកម្មវិធីប្រគល់ទូរស័ព្ទ ដល់អតិថិជនទាំងអស់ ដែលបាន ធ្វើការកម្ម៉ង់ទុកជាមុនចាប់ ពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០១៨ កន្លងមកនេះ។ ពិធីរៀបចំឡើងនៅទីតាំង iOne សែនសុខ ដែលស្ថិតនៅជាន់ទីមួយ នៃផ្សារទំនើប អ៊ីអនម៉លសែនសុខស៊ីធី ដោយមានការ ចូលរួមពីសំណាក់អតិថិជនជាច្រើន។ នៅក្នុងនោះ អតិថិជនដែលមញ្ជើញមកទទួលទូរស័ព្ទ ក៏បានទទួលនូវកាដូរបន្ថែម និងឱកាសឈ្នះរង្វាន់ជាច្រើន ទៀតពីកម្មវិធីសម្ភោធបើកលក់ ជាផ្លូវការនេះផងដែរ។

ក្រុមហ៊ុន iOne បានអោយដឹងបន្ថែមថា អតិថិជនដែលមានបំណងជាវទូរស័ព្ទ iPhone Xs, Xs Max និង XR អាចរកជាវបានហើយ នៅគ្រប់សាខារបស់ iOne ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ។ ពីព្រោះថា គ្រប់ផលិតផលសុទ្ធតែមានធានាត្រឹមត្រូវផ្លូវការ ពី Apple៕