(ភ្នំពេញ)៖ គ្រាន់តែចាក់បញ្ចាំងថ្ងៃដំបូង កាលពីថ្ងៃទី០១ខែវិច្ឆិកាភ្លាម ភាពយន្តខ្មែររឿង «បិសាចគំនួរ» ទទួលបានការគាំទ្រច្រើន រហូតអ្នកទស្សនារអ៊ូរទាំ រឿងមិនមានម៉ោងគ្រប់គ្រាន់ ទទួលអ្នកទស្សនានោះ។ ឆ្លើយតបការរអ៊ូរទាំនេះ ផលិតកម្មបានបញ្ចេញសារសុំទោសអ្នកគាំទ្រ ក៏ដូចជាអរគុណសម្រាប់ការលើកទឹកចិត្ត ផលិតករសិល្បករខ្មែរ។

ទស្សនិកជន ពិសេសអ្នកគាំទ្រភាពយន្តខ្មែរជាច្រើន បានសម្រុកចូលទស្សនាភាពយន្តខ្មែរ រឿង «បិសាចគំនូរ» នៅថ្ងៃចាក់បញ្ចាំងដំបូង រហូតអ្នកខ្លះទិញសំបុត្រចូលទស្សនាមិនបាន។ អ្នកខកខានក្នុងការចូលទស្សនា នៅដំបូងបានស្នើឲ្យរោងភាពយន្ត ជួយបន្ថែមម៉ោងចាក់បញ្ចាំងភាពយន្តខ្មែរដើម្បី លើកទឹកចិត្ត និងជំរុញឲ្យផលិតករ កាន់តែមានទឹកចិត្តបន្តផលិតភាពយន្ត ដែលមានគុណភាព។ អ្នកខ្លះបានសម្តែងការសោកស្តាយ ក្រោយពីខកខានមិនបានទស្សនា គ្រាដែលពួកគេបានលើកគ្នាជាច្រើននាក់ ទៅគាំទ្រភាពយន្តខ្មែរមួយនេះ។

ឆ្លើយតបភ្លាមៗ ផលិតកម្ម RED Picture បានបញ្ចេញសាថា «បងប្អូនដែលមិនទាន់បានទស្សនា ចូលរួមគាំទ្រភាពយន្តខ្មែរទាំងអស់គ្នា ម៉ោងបញ្ចាំង បីរោងកុន LEGEND, MAJOR, PRIME CINEPLEX ទឹកចិត្តនិងកាគាំទ្ររបស់បងប្អូនទាំងអស់គ្នា បានរួមចំណែកយ៉ាងខ្លាំងក្នុងកាពង្រឺង គុណភាព ខ្សែភាពយន្តខ្មែរអោយកាន់តែល្អជាងនេះ។ ក្នុងសារនោះដែរ ផលិតកម្មបានថ្លែងអំណរគុណ រោងភាពយន្តទាំងអស់ដែលតែងតែ ជួយសម្រួលការលំបាករបស់ផលិតករ ក៏ដូចជាក្រុមផលិតរបស់ផលិតកម្ម ហើយផលិតកម្មក៏រីករាយ សម្រាប់ការិះគន់ដើម្បីស្ថាបនាផងដែរ។ ជាមួយគ្នានេះផលិតកម្ម បានថ្លែការសុំទោសសម្រាប់ អ្នកទៅដល់រោងម្សិលមិញ (ថ្ងៃទី០១ខែវិច្ឆិកា) ហើយមិនបានទស្សនា អាចទៅម្តងទៀតសម្រាប់ថ្ងៃបន្ទាប់នេះ។

គួរបញ្ជាក់ដែរថា គួរបញ្ជាក់ផងដែរថា ភាពយន្តខ្នាតធំរឿង «បិសាចគំនូរ» របស់ផលិតកម្ម RED Picture បានសម្រិតសម្រាំងផលិតអស់រយៈពេលជាច្រើនខែ ដោយចូលរួម ដោយតារាសម្តែងប្រុសស្រីល្បីឈ្មោះ ជាច្រើនដូចជា លោក លឹម ជាឡាយ, កញ្ញា គៀត សុវណ្ណាឡាង, លោក ជា សុវណ្ណនរាហ៍, អ្នកនាង សុខ សោម៉ាវត្តី, នាយ BIG, លោក ងួន សុបិន និងតារាល្បីៗជាច្រើនដួងទៀត៕