(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានផ្ញើលិខិតជូនពរចំពោះ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ក្នុងឱកាសបុណ្យចម្រើនជន្មាយុសម្តេច។
លិខិតជូនពរដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបញ្ជាក់ឲ្យដឹងថា លោកស្រី ឃួន សុដារី សូមសម្តែងនូវអំណរសាទរយ៉ាងជ្រាលជ្រៅ និងប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ និងសូមជូនពរសម្តេចចៅហ្វាវាំង បានប្រកបដោយសុខភាពបរិបូរណ៌ កម្លាំងកាយមាំមួន ប្រជ្ញាឈ្លាសវៃ ទទួលបានជោគជ័យ ក្នុងការចូលរួមចំណែកដឹកនាំស្ថាប័ន ព្រះមហាក្សត្ររៀងទៅ៕
ខាងក្រោមនេះ ជាលិខិតជូនពររបស់ លោកស្រី ឃួន សុដារី៖