(ភ្នំពេញ)៖ តារាស្រី ទែវ ណថៈផន ដែលធ្លាប់ទទួលបានភាពជោគជ័យ ជាតារាស្រីឆ្នើមក្នុងរឿងភាគ «ណាឃី» បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលម្ដងទៀតហើយ នៅពេលដែលឃើញនាងបង្ហាញខ្លួន ក្នុងស្ពតពាណិជ្ជកម្ម បង្ហាញពីរសជាតិដ៏ឆ្ងាញ់ និងសម្បូរគុណប្រយោជន៍ របស់ទឹកដោះគោឆៅ ម៉េកណូលា ភ្លឹស គីងកុ។
ក្នុងវីដេអូមានរយៈពេល១៥វិនាទីនេះ បានបង្ហាញពីតារាស្រី ទែវ ណថៈផន ដំបូងហាក់មិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក្រោយបានភ្លក់រសជាតិរបស់ទឹកដោះគោឆៅ ម៉េកណូលា ភ្លឹស គីងកុរួច ទែវ លាន់មាត់ថាឆ្ងាញ់។
សូមជម្រាបថា ទឹកដោះគោឆៅ ម៉េកណូលា ភ្លឹស គីងកុ ជាទឹកដោះគោសម្បូរជាតិកាល់ស្យូមខ្ពស់, វីតាមីន B12 និងចម្រាញ់ចេញពីស្លឹកគីងកុ ហើយជំនួយការចងចាំ។ ទឹកដោះគោ ម៉េកណូលា ភ្លឹស គីងកុ ទឹកដោះគោឆ្ងាញ់ ទឹកដោះគោឆ្លាត។ តោះសាកភ្លក់ទាំងអស់គ្នា៕