(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី៨ ក្នុងឆ្នាំ២០១៨ ដែលមានការចូលរួមសហការរៀបចំជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) នាថ្ងៃទី២៧ និង២៨ ខែតុលា ឆ្នាំ២០១៨ថ្មីៗនេះ បានរៀបចំចំពិព័រណ៍ការងារ និងផលិតភាពជាតិលើកទី០៨ ឆ្នាំ២០១៨ ដោយមានអ្នកចូលរួមប្រមាណ៣ម៉ឺននាក់។

កម្មវិធីនេះ មានការចូលរួមឧបត្ថម្ភដោយធនាគារ Canadia PLC, ធនាគារ Prince PLC, មីក្រូហិរញ្ញវត្ថុ Amret, ក្រុមហ៊ុន កូកាកូឡា, ក្រុមហ៊ុន Chip Mong Group, ក្រុមហ៊ុន ISI Steel, ក្រុមហ៊ុនទូរស័ព្ទ Smart, ក្រុមហ៊ុន RMA, ក្រុមហ៊ុន Cambodia Brewery , ក្រុមហ៊ុន Prince Real Estate, ធនាគារ ភ្នំពេញពាណិជ្ជ, ក្រុមហ៊ុន True Money និងមានកិច្ចសហការពីបណ្តាក្រុមហ៊ុន/សហគ្រាសជាច្រើនថែមទៀតផង។

អ្នកចូលរួមនៅក្នុងពិព័រណ៍ដែលមានចំនួនប្រមាណជាង៣ម៉ឺននាក់ ពិតជាមានការចាប់អារម្មរណ៍រំភើប និងមិនកោតសរសើរមិនបានពីការរចនា ប្រកបដោយភាពទាក់ទាញ នៃបញ្ជររបស់បណ្តាក្រុមហ៊ុនល្បីៗ ទាំងនោះ

តោះ! យើងនាំគ្នាទៅទស្សនារូបភាព ដ៏ស្រស់ឆើតឆាយ នៃការរចនាបញ្ជរ ពីបណ្តាក្រុមហ៊ុន/សហគ្រាស និងស្ថាប័ននៅក្នុងថ្ងៃពិព័រណ៍ការងារ និងផលិតភាពជាតិតែម្តង៕