(ភ្នំពេញ)៖ ក្រៅពីការផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ ដែលអាចឲ្យប្រជាជនកម្ពុជា ដែលរស់នៅក្រៅប្រទេសផ្ញើប្រាក់ ទៅកាន់សាច់ញាតិ និងក្រុមគ្រួសារនៅកម្ពុជា វីងនឹងធ្វើការចាប់ឆ្នោតរង្វាន់ធំ សម្រាប់អតិថិជនរបស់ខ្លួន ដែលផ្ទេរប្រាក់ពីក្រៅប្រទេស នៅដំណាច់ឆ្នាំ២០១៨ ខាងមុខនេះ។ រង្វាន់ធំទាំងនោះ រួមមានទឹកប្រាក់ ៣០០ដុល្លារ ៧០០ដុល្លារ និង១០០០ដុល្លារ។

តាមរយៈសេវាផ្ទេរប្រាក់អន្តរជាតិផ្តល់ជូនដោយវីង ប្រជាជនកម្ពុជាដែលរស់នៅក្រៅប្រទេសនឹងអាចផ្ញើប្រាក់មកកម្ពុជា មិនថានៅថ្ងៃបុណ្យជាតិដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ឬព្រះរាជពិធីបុណ្យអុំទូកនោះឡើយ តាមរយៈដៃគូផ្ទេរប្រាក់របស់វីង។ លើសពីនេះទៅទៀត អ្នកផ្ទេរប្រាក់ ឬទទួលប្រាក់នៅកម្ពុជាក៏អាចមានឱកាសឈ្នះរង្វាន់ប្រចាំខែផងដែរ។

ជាមួយគ្នានេះផងដែរ ធនាគារឯកទេស ក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។

អតិថិជនដែលឈ្នះរង្វាន់ពីការចាប់រង្វាន់នេះ គឺជាអ្នកដែលផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមកនៅប្រទេសកម្ពុជាផងដែរ។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន ០៣រង្វាន់។

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេសតាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖

* ប្រទេសថៃ៖ ផ្ទេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូផ្ទេរប្រាក់ DeeMoney។
* ប្រទេសកូរ៉េ៖ ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង តាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI។
* ប្រទេសកម្ពុជា៖ អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេសតាមរយៈគណនីវីង។

សូមបញ្ជាក់ផងដែរថា វីងនឹងធ្វើការចាប់រង្វាន់ ស្វែងរកអ្នកឈ្នះរង្វាន់ចំនួន២០នាក់ ជារៀងរាល់ខែរហូតដល់ខែធ្នូ។ រឹតតែពិសេសជាងនេះទៅទៀត វីងនឹងធ្វើការចាប់រង្វាន់ធំចំនួនបី ដែលមានរង្វាន់ជាទឹកប្រាក់ ៣០០ដុល្លារ ០១រង្វាន់ ៧០០ដុល្លារ ០១រង្វាន់ និង១០០០ដុល្លារ ០១រង្វាន់ នៅក្នុងខែធ្នូ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2D5waWJ

ខាងក្រោមនេះ ជាឈ្មោះអតិថិជនដែលឈ្នះរង្វាន់៖