(ភ្នំពេញ)៖ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ នឹងរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី០៩ រយៈពេល០២ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីជូនដំណឹង បានឱ្យដឹងថា នៅទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨វេលាម៉ោង០៧៖៣០នាទីព្រឹក ប្រឡងមុខវិជ្ជានីតិព្រហ្មទណ្ឌ (ព្រហ្មទណ្ឌទូទៅ និងព្រហ្មទណ្ឌពិសេស) និងពេលរសៀលវេលាម៉ោង២៖០០នាទី ប្រឡងមុខវិជ្ជានីតិវិធីព្រហ្មទណ្ឌ និងទី០៧ ខែវិច្ឆិកា វេលាម៉ោង០៧៖៣០នាទី ប្រឡងមុខវិជ្ជានីតិរដ្ឋប្បវេណី និងពេលរសៀលវេលាម៉ោង២៖០០នាទី ប្រឡងមុខវិជ្ជានីតិវិធីរដ្ឋប្បវេណី។
* បញ្ជាក់៖ បេក្ខជនទាំងអស់ត្រូវមកដល់មណ្ឌលប្រឡង៖ ពេលព្រឹក ត្រូវមកដល់ម៉ោង០៦៖៣០នាទីព្រឹក និងពេលរសៀល ត្រូវមកដល់ម៉ោង១៣៖០០នាទីរសៀល។
* មិនអនុញ្ញាត្តឱ្យបេក្ខជនយកយានជំនិះគ្រប់ប្រភេទចូលក្នុងបរិវេណមណ្ឌលប្រឡង។
* បេក្ខជនមិនត្រូវយកចូលក្នុងមណ្ឌលប្រឡង-បន្ទប់ប្រឡងនូវសៀវភៅ ឬសំណៅឯកសារគ្រប់ប្រភេទ អាវុធជាតិផ្ទុះ ទូរស័ព្ទដៃ វិទ្យុទាក់ទង Smart watch កាស Bluetooth iPad និងឧបករណ៍អេឡិចត្រូនិចផ្សេងៗជាដាច់ខាត។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖