(ភ្នំពេញ)៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទទួលជួបសវនាការជាមួយ អនុប្រធានសភាតំណាងប្រជាជនចិន លោក Zhang Chunxian ដែលបានដឹកនាំគណៈប្រតិភូ មកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ។
គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន ទូទំាងប្រទេសដឹកនាំដោយលោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បី បំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមគម្រោង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស ត្រូវជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ដោយឡែក នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទមួយចំនួនរបស់កម្ពុជា៕