(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានសរសេរលិខិតមួយ ស្នើសុំជួប លោក George Edgar អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីសិក្សាអំពីការវិវត្តន៍ នៃគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) របស់សហភាពអឺរ៉ុប ពីប្រទែសកម្ពុជា។
លិខិតលោក ពេជ្រ ស្រស់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងន័យនេះដែរ ខ្ញុំចង់ដឹងឱ្យបានច្បាស់អំពីកិច្ចទំនាក់ទំនងរវាងសហភាពអឺរ៉ុប ជាមួយប្រទេសកម្ពុជា ស្ថិតនៅក្នុងកម្រិតណា ក្នុងពេលបច្ចុប្បន្ននេះ»៕
ខាងក្រោមនេះជាលិខិតរបស់លោក ពេជ្រ ស្រស់៖