(ភ្នំពេញ)៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបញ្ជាក់ថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ស៊ីម៉ាក់បានដោះបន្សាបគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK ចំនួន២គ្រាប់ ដែល១គ្រាប់ជាគ្រាប់បែក B52 និង១គ្រាប់ទៀត ប្រភេទ MK 83 ទម្ងន់៤៥០គីឡូក្រាម។

លោកថា ប្រជាជនចងចាំមិនភ្លេចឡើយនូវការទម្លាក់គ្រាប់បែកប្រភេទនេះ យ៉ាងធ្ងន់ធ្ងរបំផុតមកលើប្រទេសកម្ពុជា។

លោកបានសរសេរក្នុង Facebook ផ្លូវការរបស់លោថា «ទម្លាក់ស្រួល​ លើកឡើងលំបាក! នៅថ្ងៃព្រហស្បតិ៍ ០៨រោច​ ខែអស្សុជ​ ឆ្នាំច​ សំរឹទ្ធិស័ក ព.ស​ ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា​ ឆ្នាំ២០១៨​ នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ​ បានដោះបន្សាបបងធំទី២ នៃត្រកូលគ្រាប់បែកទម្លាក់ ពីយន្តហោះប្រភេទ MK ​ឈ្មោះក្រៅហៅថា គ្រាប់បែកB52។ តាមពិត B52 ជាប្រភេទយន្តហោះចំបាំង ដែលប្រជាជនកម្ពុជា​ និយមចាំរត់មាត់​ មិនមែនជាប្រភេទគ្រាប់បែកទេ! បងធំទី២នេះហៅថា​ MK83​ មានទំងន់៤៥០គីឡូក្រាម!​ ប្រជាជន និងប្រឹថពីនៃព្រះរាជាណាចក្រនេះ ធ្លាប់ទទួលទម្លាប់គ្រាប់បែកប្រភេទនេះធ្ងន់ធ្ងរបំផុត!​ ពេលនោះសិទ្ធិមនុស្ស​ មិនដឹងរត់ទៅណាអស់ទេ!»