(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា UC ចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនលើកទី០២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ដូច្នេះសម្រាប់និស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍ចង់បន្តថ្នាក់ឧត្តមសិក្សា សូមប្រញាប់រួសរាន់ឡើងមកចុះឈ្មោះចូលរៀនឥឡូវនេះ ដោយមានការបញ្ចុះតម្លៃសិក្សា រហូតដល់៥០ភាគរយ ទាំងថ្នាក់បរិញ្ញាបត្រ ថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។

សាកលវិទ្យាល័យកម្ពុជា ផ្តោតការយកចិត្តទុកដាក់ដល់ការប្រែក្លាយសាកលវិទ្យាល័យកម្ពុជា ឱ្យទៅជាមជ្ឈមណ្ឌលឧត្តមនៃការសិក្សា ការបង្រៀន ការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងមានបំណងគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលជាអាទិភាពចម្បងនៅកម្ពុជា។

សូមបញ្ជាក់ថា សាកលវិទ្យាល័យកម្ពុជា នឹងឈប់ទទួលពាក្យចូលរៀន នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ និងចាប់ផ្តើុមចូលរៀននៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងសាកលវិទ្យាល័យកម្ពុជា តាមរយៈគេហទំព័រសាកលវិទ្យាល័យ www.uc.edu.kh និងគេហទំព័រហ្វេសប៊ុកសាកលវិទ្យាល័យ៖ https://en.wikipedia.org/wiki/University-of-Cambodia ឬ universityofcambodia ឬ [email protected] ឬតាមរយៈទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ២៧៦/ ០៩៣ ៧៧៧ ៩៩១/ ០៦៩ ៣៣៣ ៣៤៦៕