Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតអញ្ជើញម្ចាស់ក្រុមហ៊ុនចំនួន៥ ឲ្យមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ !

01-11-2018 16:53

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញលិខិតដាច់ដោយឡែកពីគ្នា កោះអញ្ជើញក្រុមហ៊ុនចំនួន៥ ឲ្យចូលមកទូទាត់បំណុលពន្ធ ដែលជំពាក់រដ្ឋ។

ក្រុមហ៊ុនទាំង៥នោះ រួមមាន ទី១៖ក្រុមហ៊ុន បេស ខម (Best Com Co.,Ltd), ទី២៖ សាខាក្រុមហ៊ុន ប៊ុមយ៉ាង អ៊ែរ ខនឌីសិននីង (Branch of Bumyang air Conditioning Co.,Ltd), ទី៣៖ ក្រុមហ៊ុន ឈិ យ័ន អ៊ឹម ប្រយឌើរី (Chi Yun Embroidery Co.,Ltd), ទី៤៖ ប៉ាស៊ីហ្វិក អូតែល (Pacific Hotel Co., LTd), និងទី៥៖ ក្រុមហ៊ុន សាន់ វើលដ៍ ហ្គាមេន (Sun World Garment Co.,Ltd)។

អគ្គនាយកដ្ឋានពន្ធដារ​បញ្ជាក់ទៀតថា ក្រុមហ៊ុនទាំង៥នោះ ត្រូវមកអគ្គនាយកដ្ឋានពន្ធដារ បន្ទប់លេខ២០៤ មិនឲ្យលើសពី១៥ថ្ងៃ៕

ព័ត៌មានលម្អិត សូមអានលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ទាំងស្រុង៖