(ភ្នំពេញ)៖ ខណៈពេលនេះវេលាម៉ោងប្រមាណជាង៤រសៀល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អគ្គិភ័យកំពុងឆាប់ឆេះអគារអតីតផ្សារស៊ីដនី នៅក្រោយទីស្ដីការគណៈរដ្ឋមន្ដ្រី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
ទោះជាយ៉ាងណា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ មិនទាន់មានសមត្ថកិច្ចណាបញ្ជាក់ឲ្យដឹងនៅឡើយទេ។ ប៉ុន្ដែពេលនេះកម្លាំងសមត្ថកិច្ច កំពុងចេញអន្ដរាគន៍ដើម្បីជួយសង្គ្រោះ។
សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕