Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គនាយកដ្ឋានកសិកម្ម៖ ការប្រមូលផលស្រូវរដូវវស្សារបស់ប្រជាកសិករ សម្រេចបានជាង៤៧ម៉ឺនហិកតាហើយ, ទិន្នផលមធ្យមជិត៤តោន ក្នុងមួយហិកតា

01-11-2018 15:16

(ភ្នំពេញ)៖ តាមរបាយការណ៍ល្បឿនការងារបង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានកសិកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ កសិករប្រមូលផលស្រូវរដូវវស្សា លើផ្ទៃដីសរុបចំនួន ៤៧២,៧១៤ ហិកតា ទទួលបានទិន្នផលមធ្យម ៣.៩តោនក្នុងមួយហិកតា។

របាយការណ៍ល្បឿនការងារ បង្កបង្កើនផលកសិកម្មរដូវវស្សា ឆ្នាំ២០១៨ បានបញ្ជាក់ទៀតថា ការងារបង្កបង្កើនផលស្រូវ​រដូវវស្សា សម្រេចបាន​ ២,៧៣៥,៤៩៧ ហិកតា, ដំណាំសាក​វប្បកម្ម​សម្រេចបាន ៥៤,៧៤១ ហិកតា និងដំណាំឧស្សាហកម្ម សម្រេចបាន ៨៨៩,៨៨៥ ហិកតា។

សម្រាប់ព័ត៌មានលម្អិត សូមអានរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មទាំងស្រុង៖