(ភ្នំពេញ)៖ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលជាអាគាររៀបចំកម្មវិធីអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំ និងមានភាពស្រស់ស្អាតបំផុត នៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលចំណាយទឹកប្រាក់សាងសង់ ចំនួន១០លានដុល្លារអាមេរិក បានបើកសម្ពោធជាផ្លូវការ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
អាគាររៀបចំកម្មវិធីអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ស្រស់ស្អាតនេះ អាចរៀបចំកម្មវិធីផ្សេងៗទៀតដូចជា៖ សន្និបាត សិក្ខាសាលា និងពិព័ណ៍ជាតិ និងអន្ដរជាតិ ដែលមានតម្លៃសមរម្យបំផុត ដែលអាចទទួលភ្ញៀវ តាមតម្រូវការទាំងអស់។
បើតាមគណៈគ្រប់គ្រង នៃ ដឹ ព្រេមៀ សេនធ័រ សែនសុខ នេះ បានឲ្យដឹងថា ចាប់តាំងពីបើកទទួលការកក់អាគារ សម្រាប់រៀបចំកម្មវិធីអាពាហ៍ពិពាហ៍ តាំងពីដើមឆ្នាំ២០១៨ រួចមក ដឹ ព្រេមៀ សេនធ័រ សែនសុខ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ហើយទទួលការកក់ចំនួន៤៨២អាគារ ស្មើនឹង២៣៨គូ។
គណៈគ្រប់គ្រង នៃ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដដែលរូបនេះ បានបន្ថែមទៀតថា ដោយក្នុងនោះ មានគូស្វាមីភិរិយាថ្មី ចំនួន៧គូ ដែលនឹងសម្ពោធអាគារ ដឹ ព្រេមៀ សេនធ័រ សែនសុខ ទាំងមូល នៅថ្ងៃពិសេសទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។ ចំណែកឯ កម្មវិធីសន្និបាត និងសិក្ខាសាលា ក៏ទទួលបានការកក់ច្រើនផងដែរ។
សម្រាប់ភ្ញៀវទាំងអស់ ដែលមានបំណងចង់កក់អាគារ សម្រាប់ពិធីរៀបមង្គលការ និងកម្មវិធីផ្សេងៗ សូមរួសរាល់ទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៨៥ ៨៨៨ ៣៥៥/ ០៦១ ៨៨៨ ៣៥៥/ ០៨៧ ៨៨៨ ៣៥៥ ឬ លោកអ្នកអាចអញ្ជើញមកទំនាក់ទំនង នៅការិយាល័យលក់ របស់មជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ ផ្ទាល់ ដើម្បីទទួលបានការកក់មុនគេ ចាប់ពីថ្ងៃនេះតទៅ៕