(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីសម្ពោធ និងធ្វើតេស្តកំពូលស្មាតហ្វូន Huawei ត្រកូល Mate20 ដ៏ពិសេសមួយ នៅសណ្ឋាគារលំដាប់កំពូល Rose Wood កាលពីថ្ងៃ៣១ ខែតុលា ឆ្នាំ២០១៨ ដែលភ្ញៀវកិត្តិយសចូលរួម ទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់កំពូលស្មាតហ្វូន Huawei Mate20 និង Mate20 Pro ដំបូងគេបង្អស់នៅប្រទេសកម្ពុជា។

បន្ទាប់ពីការសម្ពោធនៅទីក្រុងឡុង កាលពីថ្ងៃ១៦ ខែតុលា កំពូលស្មាតហ្វូនត្រកូល Mate20 បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទូទាំងពិភពលោក ដោយសារតែការបង្កើតថ្មី ភាពច្នៃប្រឌិតខ្ពស់ និងបច្ចេកវិទ្យាគ្មានគូប្រៀបនានា ដែលធ្វើឲ្យអតិថិជនអន្ទះសារ ចង់ឃើញរូបរាងពិត បានប៉ះផ្ទាល់ សាកល្បងប្រើ និង កម្មង់ទិញទុកមុន។

កម្មវិធីសម្ពោធ និងធ្វើតេស្តនេះ មានការចូលរួមពីភ្ញៀវកិត្តិយស VIP ជាច្រើនដែលពួកគេមានការពេញចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូន Mate20 និង Mate20 Pro ជាមួយបទពិសោធន៍ថ្មីបំផុត និងអស្ចារ្យបំផុត មិនធ្លាប់មាននៅលើស្មាតហ្វូន។

បន្ទាប់ពីបានសាកល្បងប្រើកំពូលស្មាតហ្វូននេះ កញ្ញា សុផាលីនដា បានលើកឡើងថា កញ្ញាពិតជាចូលចិត្តការរចនា ជម្រើសពណ៌ទាន់សម័យ កាមេរ៉ាបីគ្រាប់ជាមួយមុខងារអស្ចារ្យបំផុត នៅលើកំពូល ស្មាតហ្វូនទាំងពីរ ជាពិសេសតម្លៃក៏រឹតតែពិសេស។

រីឯលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស របស់ IDP និង ACE ក៏បានលើកឡើងថា កំពូលស្មាតហ្វូននេះ ពិតជាឆ្លាតជាងស្មាតហ្វូនដទៃ ដោយសារបច្ចេកវិទ្យាល្អឥតខ្ចោះគ្មានគូប្រៀប ទាំងល្បឿន ថាមពលថ្ម ថជាពិសេសបំពាក់បច្ចេកវិទ្យា Reversed Wireless Charge ដែលអាចប្រើដើម្បីសាកថ្ម ជាមួយស្មាតហ្វូនដទៃបានយ៉ាងងាយស្រួល។

លោក ឡាង សូលីណា អ្នកជំនាញថតរូបអាជីពល្បីឈ្មោះ ក៏បានបង្ហាញពីចំណាប់អារម្មណ៍លើកាមេរ៉ាបីគ្រាប់ នៅលើកំពូលស្មាតហ្វូននេះផងដែរថា កំពូលកាមេរ៉ានេះ អាចថតរូប Ultra-wide angle ផ្តិតរូបភាពបានអស្ចារ្យនិងល្អឥតខ្ចោះ ថតបានប្លង់កាន់តែធំ ទោះបីជាចង្អៀត ថតរូបភាពតូចៗបែប micro photo ច្បាស់មិនគួរឲ្យជឿ និងមានជម្រើសក្នុងការថតរូបជាមួយបច្ចេកវិទ្យា Master AI ជាច្រើន។

ក្នុងកម្មវិធីនេះផងដែរ ក្រុមហ៊ុនក៏ប្រកាសពីការកម្មង់ទុកមុន ជាមួយតម្លៃដ៏រំជើបរំជួល ព្រមទាំងការថែម កាដូអស់ស្ទះ។ អ្នកអាចក្លាយជាម្ចាស់កំពូលស្មាតហ្វូននេះ មុនគេបង្អស់នៅប្រទេសកម្ពុជា ដោយគ្រាន់តែធ្វើការ កម្មង់ទុកមុន ចាប់ពីថ្ងៃ១ វិច្ឆិកា តទៅ នៅហាងដៃគូធំៗ ដែលមានស្លាកសញ្ញា Huawei។

តម្លៃគឺកាន់តែពិសេស ដែល Huawei Mate20 មានតម្លៃត្រឹមតែ $666 ថែមជញ្ជីងសុខភាព Huawei Body Fat Scale ស៊ីមកាតលេខ Brown របស់ Smart និងគម្រោង Smart Thom Mong 24 សប្តាហ៍ឥតគិតថ្លៃ រីឯ Mate20 Pro តម្លៃត្រឹមតែ $888 ជាមួយការថែមកាមេរ៉ា Huawei 360 កាលីប ទាន់សម័យ ស៊ីមកាតលេខ Siliver របស់ Smart និងគម្រោង Smart Thom Mong 52 សប្តាហ៍ឥតគិតថ្លៃ។ ការកម្មង់ទុកមុននេះ មានចំនួន កំណត់។ ធានាថាអ្នកកម្មង់ទុកមុន ពិតជាមិនខកចិត្តឡើយ។

គួរបញ្ជាក់ផងដែរថា កំពូលស្មាតហ្វូនត្រកូល Mate20 នេះជាកំពូលស្មាតហ្វូនដែលឆ្លាតជាង ឡូយជាង កាលីបជាង អស្ចារ្យជាង និងមានភាពច្នៃប្រឌិតខ្ពស់ជាងស្មាតហ្វូនដទៃ។ លោក Henry, Country Director របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា «មកទល់និងពេលនេះយើងទទួលបាន ចំណាត់ថ្នាក់លេខ១ ពីប្រព័ន្ធផ្សព្វផ្សាយកំពូលៗល្បីៗ ជុំវិញពិភពលោក ចំនួន១៦ ហើយយើងក៏មានសកម្មភាព ទីផ្សារអស្ចារ្យៗ នៅប្រទេសជាច្រើនផងដែរ។ មិនតែប៉ុណ្ណោះ យើងក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង សម្រាប់ការលក់ដំបូងនៅប្រទេសមួយចំនួននាពេលថ្មីៗនេះ»៕