(កំពង់ឆ្នាំង)៖ មហារង្វាន់ធំរថយន្ត MAZDA ឆ្នាំ២០១៨ តម្លៃជាង៥ម៉ឺនដុល្លារ បានប្រគល់ជូន ដល់កំពូលអ្នកសំណាង មកពីខេត្តកំពង់ឆ្នាំងហើយ ដែលប្រារព្ធធ្វើនៅបេនឡាន ក្បែរភ្នំនាងកង្រី ខេត្ដកំពង់ឆ្នាំង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ។

នេះមិនមែនជាលើកទីមួយនោះទេ ដែលអតិថិជនគោជល់ ទទួលបានរង្វាន់ដ៏ធំនេះ ដែលក្រុមភេសជ្ជៈប៉ូវកម្លាំង គោជល់ ចែកមហារង្វាន់ជូនដល់កំពូលអ្នកមហាសំណាង ដល់អតិថិជនដែលតែងតែគាំទ្រភេសជ្ជៈគោជល់ មិនថាអ្នកលក់ដុំ លក់រាយ ឬអ្នកដែលចូលចិត្តពិសាភេសជ្ជៈគោជល់នោះ។

សូមរំលឹកថា ឆ្នាំ២០១៨នេះ ភេសជ្ជៈប៉ូវកម្លាំង គោជល់ នៅមានមហារង្វាន់ជាច្រើនទៀតមានដូចជា រថយន្ត Mazda Eclipse ឆ្នាំ ២០១៨ ម៉ូតូហុងដាឌ្រឺម ឆ្នាំ២០១៨ រង្វាន់លុយសុទ្ធ និងរង្វាន់ជាច្រើនផ្សេងទៀតរាប់លានរង្វាន់។

ការចែកមហារង្វាន់នេះ នឹងអាចធ្វើឲ្យលោកអ្នកក្លាយជាអ្នកមាន ដោយមិនដឹងខ្លួន។ ដូចនេះ សូមអតិថិនជនដែលគាំទ្រភេសជ្ជៈប៉ូវកម្លាំង គោជល់ បន្តការគាំទ្រដើម្បីទទួលមហាសំណាងនេះបន្តទៀត។ ហើយលោកអ្នកអាចប្ដូររង្វាន់បាននៅក្រុមហ៊ុន ហេរ៉ូឃីង (គោជល់) អាសយដ្ឋានអាគារលេខ ៣៤៤ មហាវិថីម៉ៅសេទុង ភូមិ៦ សង្កាត់ទូលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ឬអាចទំនាក់ទំនងតាមលេខទូរស័ព្ទ៖០៧៧ ៥៩៩ ៨៥៩ រៀងរាល់ម៉ោងធ្វើការ ៕