(កំពង់ឆ្នាំង)៖ សម្រាប់អ្នកដែលមានសំណាង បានឈ្នះរង្វាន់១០០លានរៀល ពីតែបៃតង អ៊ីឈីតាន់ មានឈ្មោះ ម៉ែន វណ្ណៈ អាយុ៤១ឆ្នាំ បច្ចុប្បន្នមានមុខរបរជាអ្នករត់ម៉ូតូឌុប និងជាពលរដ្ឋរស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ថ្លែងប្រាប់ក្រុមការងារ ដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន បុរសរូបនេះ បានឲ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការដឹកភ្ញៀវ ហើយស្រេកទឹក លោកបានទិញតែបៃតង អ៊ីឈីតាន់ រសជាតិតែក្រូចឆ្មារទឹកឃ្មុំ ដើម្បីទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។

ភ្លាមនោះ លោកក៏បានយកទៅបង្ហាញដល់អ្នក និងជូនដំណឹងដល់ក្រុមហ៊ុន តាមរយៈលេខទូរស័ព្ទ ដែលមាននៅនឹងគម្របដបស្រាប់។ លោកបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ លោកនឹងយកលុយមួយចំនួន ទៅធ្វើបុណ្យជូនម្តាយ និងមួយចំនួនទៀតយកទៅបង្កើតមុខរបរ ដើម្បីកែប្រែជីវភាពអោយល្អប្រសើរទៅថ្ងៃអនាគត។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ដែលតែងគាំទ្រផលិតផលតែបៃតង អ៊ីឈីតាន់ ក្រុមហ៊ុន បានបង្កើនរង្វាន់ធំនូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់ តែបៃតង អ៊ីឈីតាន់ ហ្វ្រី (Free) ចំនួន៥,០០០,០០០(៥លាន)រង្វាន់។ រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក៕