(ភ្នំពេញ)៖ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ចំនួន២៨៩នាក់ នឹងត្រឡប់មកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ បន្ទាប់ពីបញ្ចប់បេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។ នេះបើតាមសេចក្តីជូនដំណឹងរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត។
កងកម្លាំងរក្សាសន្តិភាពកម្ពុជាដែលនឹងធ្វើមាតុភូមិនិវត្តន៍នោះ មានកងវិស្វកម្មលេខ៩៥៤ ចំនួន២១៦នាក់ ពីសាធាណរដ្ឋអាហ្វ្រិកកណ្តាល និងកងរាជអាវុធហត្ថលេខ៦១៨ ចំនួន៧៣នាក់ ពីសាធារណរដ្ឋស៊ូដង់ខាងត្បូង។
ពិធីទទួលដំណើរកងកម្លាំងរក្សាសន្តិភាពលើកកនេះ នឹងត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ អ្នកនាំពាក្យក្រសួងការពារជាតិ៖