Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជរដ្ឋាភិបាល តែងតែជួយដោះស្រាយការលំបាកដល់គ្រួសារយោធិន និងប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត

01-11-2018 12:32

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី រួមជាមួយក្រុមយ៉េនឌ័រ ទៅសួរសុខទុក្ខយោធិន និងគ្រួសារយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺ នៅក្នុងគិលានដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

លោក សោម ស៊ុន និងក្រុមយ៉េនឌ័រ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានឧបត្ថម្ភអ្នកជំងឺកំពុងសម្រាកព្យាបាល ដោយជំងឺផ្សេងៗគ្នាចំនួន០៥នាក់ រួមមាន៖ មីយើងចំនួន០៥កេស, ទឹកផ្លែឈើចំនួន០៥កេស, ទឹកដោះគោឆៅ០២យួរ និងថវិកា៥០០,០០០រៀលផងដែរ។

ល្ងាចថ្ងៃដដែល ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តដំណើរដឹកនាំក្រុមយ៉េនឌ័រ រួមជាមួយអាជ្ញាធរដែនដី ទៅសំណេះសំណាលសាកសួរសុខទុក្ខប្រជាពលរដ្ឋទីទ័លក្រ ចំនួន០២គ្រួសារទៀត ដែលរស់នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមាន៖

១៖ លោកស្រី ញីវ អឹម​ អាយុ​៥៣​ឆ្នាំ​ ជា​ស្ត្រី​មេម៉ាយ​ ​ប្តីទទួលមរណភាពចោល ដោយសារធ្លាក់ពីលើរថយន្ត​ ក្នុង​ពេល​កំពុងធ្វើ​កម្មករ​​លី​ស្រូវដាក់​លើ​រថយន្ត​ ហើយ​ធ្លាក់​ពី​លើ​រថយន្ត​ ត្រូវបាវស្រូវសង្កត់លើ​បណ្តា​លឲ្យស្លាប់ នៅអំឡុងឆ្នាំ២០០៦។ គាត់​មាន​កូន០២នាក់​ នៅក្នុង​បន្ទុក​ម្នាក់ និង​ម្នាក់​ទៀត​ទៅ​រស់នៅ​ទី​ឆ្ងាយ​បោះ​បង់​គាត់​ចោល​។ សព្វថ្ងៃលោកស្រី មាន​ជំងឺសរសៃប្រាសាទ​ រស់នៅ​ដោយ​ការជួយ​ផ្តល់​ម្ហូប​អាហារ​ពី​អ្នក​ជិត​ខាង​ និង​ប្រធាន​ភូមិ​។

២៖ លោកស្រី​ ជឹម​ ភាព​ អាយុ​៤៨​ឆ្នាំ​ ត្រូវ​បាន​ស្វាមី​បោះ​បង់​ចោល​នៅ​ឆ្នាំ​ ២០០៥​កន្លង​មក​ ហើយ​មាន​កូន២​នាក់​ បច្ចុប្បន្ន​មិន​ដឹង​ជា​ទៅរស់នៅ​ទី​ណា​។ ថ្វី​ត្បិត​ជា​ស្ត្រី​មេម៉ាយ​ តែដើម្បីតស៊ូក្នុងជីវិត​ លោកស្រីប្រកបមុខរបរ​ជាអ្នក​នេសាទ​ត្រី​ ដាក់​មង​ចងសន្ទូច​ និងធ្វើ​ជា​កម្មករ​លី​សែង​ បោក​គក់​សម្លៀក​បំពាក់​ឲ្យ​គេ​ និង​ជា​អ្នក​ស៉ីឈ្នួលលាងចានឲ្យគេ តាមកម្មវិធីបុណ្យទាន​ រោងការ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈលោក ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភជូនប្រជាពលរដ្ឋទីទ័លក្រ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម, មីយើង០២កេស, ទឹកត្រីទឹកស៊ីអ៊ីវ០២យួរ និងថវិកា១០០,០០០រៀលផងដែរ៕