(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្តីណែនាំមួយ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុក ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន។
សេចក្តីណែនាំនេះ ធ្វើឡើងដើម្បីធានាឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន ធ្វើសកម្មភាពក្នុងការចូលរួមអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ក៏ដូចជាការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍នានានៅមូលដ្ឋាន៕
ខាងក្រោមនេះជាសេចក្តីណែនាំទាំងស្រុងរបស់ក្រសួងមហាផ្ទៃ៖