(កោះកុង)៖ មន្ទីរឧស្សាហកម្មខេត្តកោះកុង បានរៀបចំពិធីស្តីពីការផ្សព្វផ្សាយ ច្បាប់ស្តីពីស្តង់ដារកម្ពុជា, ច្បាប់ស្តីពីវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធនឹងផលិតផលម្ហូបអាហារ សម្ភារសំណង់អគ្គិសនី និងអេឡិចត្រូនិច និងសារធាតុគីមី ដល់ម្ចាស់អាជីវកម្ម សហគ្រាស ក្រោមវត្តមានលោក ចាន់ បូរិន្ទ អគ្គនាយកនៃវិទ្យាស្ថានស្តង់ដារកម្ពុជា, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, លោក ខ្លឹម គគីរ ប្រធាមមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត និងមានការចូលរួម ពីម្ចាស់សិប្បកម្ម សហគ្រាស អាជីវករជាច្រើនរូប នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។

លោក ខ្លឺម គគីរ បានថ្លែងថា ដើម្បីឆ្លើយតបនឹងយន្តការ នៃការអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព លើការបម្រើសេវាសាធារណៈ នៃការចុះបញ្ចីរវាងរោងចក្រសហគ្រាស និងសិប្បកម្មមន្ទីរ បានបង្កើតការិយាល័យច្រកចេញ ចូលតែ១ សម្រាប់បំរើសេវាជូនប្រជាពលរដ្ឋ ក៏ដូចជាសិប្បករ និងអាជីវករ។ ក្នុងនោះទៀតផងដែរ មន្ទីរបានចាត់តាំងមន្ត្រីចំនួន៣រូប ដើម្បីឲ្យទៅប្រចាំការណ៍ជួរក្រោយ ដើម្បីងាយស្រួលក្នុងការផ្តល់ព័ត៌មានជូនដល់ ប្រជាពលរដ្ឋដែលជាម្ចាស់សហគ្រាស សិប្បកម្ម អាជីវកម្ម។

លោកបានបញ្ជាក់ថា នៅក្នុងរយៈពេល៩ខែចុងក្រោយនេះ ការិយាល័យច្រកចេញចូលរបស់មន្ទីរ បានធ្វើការបំរើសេវាកម្ម លើការចុះបញ្ជីមូលដ្ឋាន ជាប្រព័ន្ធមូលដ្ឋានសិប្បកម្ម ក្នុងនោះបានចេញសេចក្តីសម្រេចបង្កើត សហគ្រាសសិប្បកម្ម សរុបចំនួន៥មូលដ្ឋាន និងចេញវិញ្ញាប័នបត្រឲ្យដំណើរការ ចំនួន៥មូលដ្ឋាន ហើយចំពោះការងារសុវត្ថិភាព និងគុណភាពផលិតផលចំណីអាហារមន្ទីរ បានជំរុញឲ្យមូលដ្ឋានសិប្បកម្មទាំងអស់ ដើម្បីឲ្យយកសំណាក់គំរូផលិតផលរបស់ខ្លួន ទៅពិនិត្យគុណភាពជាប្រចាំឆមាសម្តងៗ ទាំងសហគ្រាសធុនតូចធំ និងមធ្យម។

លោក ចាន់ បូរិន្ទ បានថ្លែងថា នេះជាលើកទី១ ដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានចុះធ្វើសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីស្តងដារកម្ពុជាច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីស្តង់ដារកម្ពុជា និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធ និងការចុះបញ្ជីផលិតផលម្ហូបអាហារ សម្ភារសំណង់ អគ្គិសនី និងអេឡិចត្រូនិចនៅសារធាតុគីមី ឲ្យម្ចាស់ក្រុមហ៊ុនសហគ្រាស និងសិប្បកម្មទាំងអស់ ទទួលបានចំណេះដឹងខ្ពស់ហើយ ដឹងអំពីច្បាប់ស្តង់ដារកម្ពុជា ឲ្យម្ចាស់អាជីកម្មទាំងអស់បានយល់ដឹងពីអត្ថប្រយោជន៍ ការបិទស្លាកផលិតផលឲ្យបានត្រឺមត្រូវ ទៅតាមស្តងដារជាតិ ធនាបាននូវការប្រកួតប្រជែង ដ៏ត្រឹមត្រូវ និងស្មោះត្រង់ និងអត្ថប្រយោជន៍ នៃការទទួលវិញ្ញាបនបត្រ និងអាជ្ញាប័ណ្ណប្រើប្រាស់សញ្ញាស្តង់ដារកម្ពុជា ដើម្បីឲ្យផលិតផលរបស់ម្ចាស់សហគ្រាស សិប្បកម្ម អាជីកម្មធនាបានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកទទួលទាន។

លោក ចាន់ បូរិន្ទ បានបន្ថែមទៀតថា លើសពីនេះទៅទៀត គឺក្នុងគោលបំណង គឺក្នុងគោលបំណងរៀបចំខ្លួន ឬពង្រីក និងបង្កើនផលិតផលរបស់កម្ពុជា ឲ្យមានគុណភាព និងសុវត្តិភាព ដើម្បីឲ្យផលិតផល យើងអាចចូលទៅទីផ្សារក្នុងស្រុក ក៏ដូចជាអាស៊ានលើឆាកអន្តរជាតិផងដែរ និងដើម្បីលើកស្ទួយផ្នែកវិស័យសេដ្ឋកិច្ច យើងឲ្យមានសក្តានុពលផងដែរ។

លោកបានបញ្ជាក់ថា មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ត្រូវធ្វើការផ្សព្វផ្សាយ ក្នុងការផ្តល់ព័ត៌មាន ជូនម្ចាស់ឧស្សាហកម្ម សិប្បកម្មតូចធំមធ្យមអាជីវកម្ម ឲ្យបានទូលំទូលាយ និងធ្វើការពន្យល់ពួកគាត់ ឲ្យបានយល់ការច្បាស់ ចំពោះការដាក់ស្លាកសញ្ញា ទៅលើផលិតផលរបស់ខ្លួន ដើម្បីជៀសវាងការប៉ះពាល់សុខភាព ដល់អ្នកយកទៅទទួលទាននឹងប្រើប្រាស់ តែជំនាញបានរកឃើញអ្វី ដែលខុសប្រក្រតី ខុសពីការណែនាំរបស់ជំនាញ ត្រូវអញ្ជើញម្ចាស់អាជីវកម្មនោះ មកធ្វើការណែនាំនឹងអបរំជាបន្ទាន់ ដើម្បីកែតម្រូវឡើងវិញឲ្យត្រឹមត្រូវទៅតាមស្តង់ដារកម្ពុជា៕