Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា ចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់សារធាតុគីមីដោយសន្តិភាព សម្រាប់រដ្ឋសមាជិករបស់អង្គការហាមឃាត់អាវុធគីមី នៅប្រទេសកូរ៉េ

31-10-2018 16:28

(កូរ៉េខាងត្បូង)៖ តំណាងអាជ្ញាធរជាតិអាវុធគីមីកម្ពុជា លោកស្រី ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិអាវុធគីមី បាននិងកំពុងចូលរួមសិក្ខាសាលាអន្តរជាតិមួយ ស្តីពីការអភិវឌ្ឍ និងការប្រើប្រាស់សារធាតុគីមីដោយសន្តិភាព សម្រាប់រដ្ឋសមាជិករបស់អង្គការហាមឃាត់អាវុធគីមី ដែលរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

សិក្ខាសាលាអន្តរជាតិនេះ មានការចូលរួមដោយ តំណាងស្ថាប័នជំនាញរបស់រដ្ឋចំនួន២៩នាក់ មកពីប្រទេសចំនួន១៦ និងអង្គការអន្តរជាតិមួយ នៅជុំវិញពិភពលោក។

បើតាម លោកស្រីឧត្តមសេនីយ៍ឯក ឈុំ ចរិយា បានឱ្យដឹងថា គោលបំណងនៃសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីលើកកម្ពស់ការប្រាស្រ័យទាក់ទងរវាងអ្នកពាក់ព័ន្ធនៅក្នុងតំបន់ ដោយផ្តោតជាពិសេសទៅលើវិស័យតូចតាច និងមធ្យមជាមួយសហគមន៍ឧស្សាហកម្មគីមី់, លើកកម្ពស់ការប្រើប្រាស់គីមី (សារធាតុគីមី ដែលមានចែងនៅក្នុងអនុសញ្ញាអាវុធគីមី-CWC) និង​បង្កើតសមត្ថភាពជាតិ ក្នុង​ការអភិវឌ្ឍតាមតំបន់ ដោយផ្អែកលើបទពិសោធន៍របស់ប្រទេសកូរ៉េ៕