(ភ្នំពេញ)៖ ថ្នាំញៀនអាចធ្វើឲ្យមនុស្សឆ្កួត លេងស្គាល់ឪពុកម្តាយ បងប្អូន គ្រួសារ និងមនុស្សជាទីស្រលាញ់ បើសិនជាយើងប្រើបា្រស់វាមិនថា កម្រិតណានោះទេ គឺវានឹងធ្វើឲ្យយើងលេងស្គាល់អ្វីទាំងអស់ ក្លាយជាមនុស្សកោងកាច សាហាវ អាចក្លាយជាឃាតករ និងអាចទៅជាជនល្មើស លួច ប្លន់ ទ្រព្យសម្បត្តិ ដែលធ្វើឲ្យបាត់បង់កិត្តិយសគ្រួសារ ខ្លួនឯង និងសង្គមស្អប់ខ្ពើមមិនត្រូវការ ទោះបីយើងមានចំណេះវិជ្ជាក៏ដោយ បើជាប់ពាក់ព័ន្ធវាហើយ គឺអ្នកក្លាយជាមនុស្សឥតប្រយោជន៍សម្រាប់សង្គម។
ជារៀងរាល់ថ្ងៃកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ទាំងក្នុងទីបញ្ជាការដ្ឋាន និងកម្លាំងមូលដ្ឋានខណ្ឌទាំង១២ បានចេញល្បាតការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ២៤ម៉ោង លើ២៤ម៉ោងជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ទាំងពេលយប់ទាំងពេលថ្ងៃ ដោយប្រើកម្លាំងមិនតិចជាង២ពាន់នាក់ និងមធ្យោបាយមិនតិចជាង១០០គ្រឿងនោះទេ ក្នុងមួយថ្ងៃ ហើយរាល់ពេលចេញបេសកម្មរបស់ខ្លួនកម្លាំងមូលដ្ឋានខណ្ឌទាំង១២ តែងតែធ្វើការបង្ក្រាបបទល្មើសផ្សេងៗ ជាច្រើនករណី ដូចជាករណីហិង្សា, ករណីចោរឆក់, លួច និងករណីគ្រឿងញៀនជាដើម ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការចោទប្រកាន់ទោសតាមបទល្មើសជាក់ស្តែងរបស់ពួកគេ។ ដូច្នេះសូមយុវជនទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីកិត្តិយសគ្រួសារ អនាគតខ្លួនឯង និងសង្គមមិនស្អប់ខ្ពើម។
ជាក់ស្ដែងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី៣២នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន និងក្រាមពណ៌សថ្លា៥០កញ្ចប់ (ប្រភេទម៉ាទឹកកក) ដើម្បីធ្វើការផ្តន្ទាទោស។
ពួកគេទាំង៣២នាក់នេះ ត្រូវកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់គ្នា រយៈពេល០៤ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី២៥ ដល់ទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចទីតាំងផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
ពួកគេទាំង៣២នាក់ រួមមាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ០៥នាក់ ទី១៖ឈ្មោះ យ៉ាវ រក្សា ហៅទ្រា អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ ចឺត ជាតិ អាយុ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួននៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។ ទី៣៖ឈ្មោះ សោម វណ្ឌជា ហៅវណ្ឌ អាយុ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុច មុខផ្ទះបើកហ្គេមគ្មានលេខ ផ្លូវលេខ៤២៤ ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ, ទី៤៖ឈ្មោះ ចិន្តា ម៉ារ៉ាឌី ហៅឌី អាយុ២៥ឆ្នាំ និងទី៥៖ឈ្មោះ ស្រី វ៉ៃ ហៅវុន អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយសមត្ថជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនអាវុធហត្ថរាជធានីភ្នំពេញ នៅចំណុចភូមិថ្មគោល២ សង្កាត់ចោមចៅ២។
នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានជនសង្ស័យ០៩នាក់ រួមមាន ទី១៖ឈ្មោះ យុទ្ធ បូរ៉ា ហៅរ៉ា អាយុ១៩ឆ្នាំ, ទី២៖ឈ្មោះ រឿន រ៉ន ហៅស្លុយ អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ សាន់ ដេតពិសិដ្ឋ ហៅសិដ្ឋ អាយុ១៨ឆ្នាំ, ទី៤៖ឈ្មោះ ឆៃ វាសនា អាយុ២៨ឆ្នាំ, ទី៥៖ឈ្មោះ ហុក សុវណ្ណារ៉ា ហៅរ៉ា អាយុ២៦ឆ្នាំ, ទី៦៖ឈ្មោះ ខេង ប៊ុនរិទ្ធ ហៅយ៉ក អាយុ៣៣ឆ្នាំ, ទី៧៖ឈ្មោះ កុល សុខគា ហៅគា អាយុ២១ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបាននៅចំណុចផ្លូវលំ ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ទី៨៖ឈ្មោះ ណាត ចានឡេង អាយុ១៨ឆ្នាំ និងទី៩៖ឈ្មោះ អាន ចាន់វិទូ អាយុ១៨ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួននៅចំណុចផ្លូវ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យ១។
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ អាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី១៥នាក់ រួមមាន ទី១៖ឈ្មោះ សល់ ណារ៉ូ ហៅកណ្តុរ អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ យ៉េន តារ៉ា ហៅយ៉ុម អាយុ២៧ឆ្នាំ ត្រូវកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាននៅចំណុច ផ្លូវបេតុងជាប់បន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, ទី៣៖ឈ្មោះ ស៊យ ប៊ុនស្រេង អាយុ៣៥ឆ្នាំ, ទី៤៖ឈ្មោះ គី សុវណ្ណា ភេទស្រី អាយុ៣១ឆ្នាំ, ទី៥៖ឈ្មោះ ស៊យ ទីទី អាយុ១៥ឆ្នាំ, ទី៦៖ឈ្មោះ ទៀង តារា ភេទស្រី អាយុ៤១ឆ្នាំ, ទី៧៖ឈ្មោះ សេង សារ៉ាយ អាយុ២៩ឆ្នាំ, ទី៨៖ឈ្មោះ រ័ត្ន ណាចា អាយុ២៣ឆ្នាំ, ទី៩៖ឈ្មោះ ងួន បញ្ញា អាយុ៣៤ឆ្នាំ, ទី១០៖ឈ្មោះ ផេង មករា ហៅអាត្រេន អាយុ១៧ឆ្នាំ, ទី១១៖ឈ្មោះ ឌី ស៊ីនឿន អាយុ៣០ឆ្នាំ, ទី១២៖ឈ្មោះ ថិត សារឿន អាយុ៣៣ឆ្នាំ, ទី១៣៖ឈ្មោះ ស៊ា បញ្ញា អាយុ២៥ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចប្លុកច្រកធ្យូង ផ្លូវ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង។ ទី១៤៖ឈ្មោះ សុខ ហ៊ុយ អាយុ៣២ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានតាមចម្លើយសារភាពរបស់ ឈ្មោះ ផេង មករា ហៅអាត្រេន នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៥៩ ផ្លូវ៣៣៦ សង្កាត់បឹងសាឡាង និងទី១៥៖ឈ្មោះ គុយ កុល ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារឃាត់ខ្លួននៅចំណុច ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក។
នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានចំណុច ប្លុកតាំប៉ាជាន់ទី3 សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួមមាន ទី១៖ឈ្មោះ នៅ សំភ័ស្ត អាយុ២៣ឆ្នាំ, ទី២៖ឈ្មោះ ឆេង មយូរ៉ា អាយុ១៨ឆ្នាំ និងទី៣៖ឈ្មោះ ជាង យូម៉ាន់ អាយុ៣៤ឆ្នាំ។
តាមការសាកសួរក្រោមវិធានការជំនាញរបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង៣២នាក់ បានសារភាពឲ្យដឹងថា ពិតជាប់ពាក់ព័ន្ធ និងករណីគ្រឿងញៀន ពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានកសាងសុំណុំរឿង និងប្រមូលវត្ថុតាង បញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោស ពួកគេតាមកម្រិតបទល្មើសជាក់ស្តែង៕