(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីផ្សព្វផ្សាយស្តីពី បញ្ហាគ្រឿងញៀន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង២៧ រួមទាំងថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននានាផងដែរ ដែលធ្វើឡើងនៅសាលប្រជុំក្រសួងមហាផ្ទៃ។
តាមរបាយការណ៍របស់អាជ្ញាធរគ្រឿងញៀន បានឱ្យដឹងថា ចំនួនអ្នកប្រើប្រាស់គ្រឿងញៀន ដែលបានចុះក្នុងបញ្ជីមានចំនួន ១៦,៧៩៤នាក់ ថយចុះ ៧,៩៦៧នាក់ ស្មើនឹង៣៧.១៨ភាគរយ បើធៀបនឹង៩ខែ ឆ្នាំ២០១៧ មានចំនួន២៤,៧៦១នាក់ ក្នុងនោះរួមមាន៖
* អ្នកប្រើប្រាស់គ្រឿងញៀន ដែលបានសមាហរណកម្មចេញពីមណ្ឌលមាន៦,៥៣៧នាក់ ស្មើនឹង៣៨.៩២ភាគរយ។
* អ្នកប្រើប្រាស់គ្រឿងញៀន ដែលកំពុងទទួលសេវាព្យាបាលតាមមូលដ្ឋានសុខាភិបាលសាធារណៈមានចំនួន៤,០២០នាក់ ស្មើនឹង២៣.៩៤ភាគរយ។
* អ្នកប្រើប្រាស់គ្រឿងញៀន ដែលមិនបានទៅទទួលការព្យាបាលមាន ២,៣០៨នាក់ ស្មើនឹង១៣.៧៤ភាគរយ។
* អ្នកប្រើប្រាស់ ដែលកំពុងបន្សាបព្យាបាលនៅតាមមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ និងឯកជនមានចំនួន៣,៩២៩នាក់ ស្មើនឹង២៣.៤០ភាគរយ៕