(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិេសេសៗ ប្រចាំថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។
* ព័ត៌មានជាតិ (Cambodia News)
១៖ ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែរតេ ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលបន្តជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី (ចុចអាន)
២៖ នៅថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិក ជិត៧ពាន់នាក់ នៅស្រុកមុខកំពូល (ចុចអាន)
៣៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរតំណែង ប្រធាន-អនុប្រធាន ចៅក្រម និងអគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង (ចុចអាន)
៤៖ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា៖ ប្រទេសកម្ពុជា ប្រកាន់ភ្ជាប់នូវជំហរឥតងាករេ ក្នុងការគាំទ្រនយោបាយចិន (ចុចអាន)
៥៖ មន្ត្រីជាន់ខ្ពស់ខេត្តជាំងស៊ូ សន្យាជំរុញអ្នកវិនិយោគកាន់តែច្រើនទៅខេត្តព្រះសីហនុ និងប្រែក្លាយឧស្សាហកម្មកាត់ដេរទៅជាអេឡិចត្រូនិក (ចុចអាន)
៦៖ ធនាគារជាតិនៃកម្ពុជា៖ ការប្រើប្រាស់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារ គឺសម្រាប់តែការទូទាត់ពាណិជ្ជកម្ម មិនមែនជាការប្រកាសដាក់ឲ្យចរាចរលុយយ៉ន់នៅកម្ពុជា ដូចលុយដុល្លារឡើយ (ចុចអាន)
* ព័ត៌មានអន្តរជាតិ (World News)
១៖ ព័ត៌មានលម្អិតជុំវិញហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌូណេស៊ីចូលក្នុងសមុទ្រ ដែលមានមនុស្សសរុប១៨៩នាក់ (ចុចអាន)
២៖ ចង់ដឹងថាសាកសពអ្នកកាសែត Khashoggi នៅទីណា ត្រូវតែសួរអារ៉ាប៊ីសាអូឌីត, នេះបើតាមសម្តីគូដណ្តឹងលោក Khashoggi(ចុចអាន)
៣៖ យន្តហោះ Lion Air ដែលធ្លាក់ចូលសមុទ្រ បានស្នើហោះត្រឡប់មកវិញ មុនពេលបាត់ដំណឹង (ចុចអាន)
៤៖ បុរសឥណ្ឌូណេស៊ីម្នាក់រួចជីវិតពីហេតុការណ៍ធ្លាក់យន្តហោះ ដោយសារការស្ទះចរាចរណ៍ (ចុចអាន)
៥៖ ប្រធានាធិបតីបារាំងសរសើរអធិការបតីអាល្លឺម៉ង់ ដែលសម្រេចចិត្តលាលែងពីតំណែង (ចុចអាន)
៦៖ លោកស្រី អាន់ជែលឡា មឺគែល នឹងលាលែងពីតំណែងជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០២១ (ចុចអាន)
៧៖ អ្នកជំនាញ៖ ព្រោះចិនកាន់តែបង្កើនសាច់ដុំមីស៊ីល-នុយក្លេអ៊ែរខ្លាំងឡើងៗ ទើបអាមេរិកចង់ដកខ្លួនពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី (ចុចអាន)
៨៖ ចិននឹងអនុវត្តវិធានការជាច្រើន ដើម្បីរក្សាកម្លាំងវិនិយោគពីវិស័យឯកជនឱ្យនៅរឹងមាំ (ចុចអាន)
៩៖ មហាអំណាចនុយក្លេអ៊ែរទាំង៥ បដិសេធចុះហត្ថលេខាលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ (ចុចអាន)
១០៖ ទីបំផុតព្រះនាងម្ចាស់ជប៉ុន Ayako រៀបអាពាហ៍ពិពាហ៍ជាមួយជនសាមញ្ញមួយរូបតាមបំណងប្រាថ្នា ហើយក៏ចាកចេញពីក្រុមគ្រួសាររាជវង្សជាផ្លូវការដែរ (ចុចអាន)
១១៖ សហរដ្ឋអាមេរិកបញ្ជូនកងទ័ព ៥,២០០នាក់ ទៅកាន់តំបន់ព្រំដែនជាប់ជាមួយមិចស៊ីកូ (ចុចអាន)
១២៖ កងទ័ពអាមេរិក-ជប៉ុនប្រហែល១០,០០០នាក់ បើកការធ្វើសមយុទ្ធយោធាខ្នាតធំ ដើម្បីពង្រឹងសមត្ថភាពត្រៀមប្រយុទ្ធរួមគ្នា (ចុចអាន)