(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នឹងរៀបចំសន្និសីទសារព័ត៌មាន ដើម្បីជម្រាបជូនអំពីកម្មវិធីការប្រណាំងរថយន្តឆ្លងកាត់តំបន់អភិរក្ស ខ្មែររ៉ាលី រ៉េដ ២០១៨ ក្រោមប្រធានបទ «រួមគ្នាដើម្បីការពារ នឹងអភិរក្សធនធានធម្មជាតិ នៅកម្ពុជា»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។
សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ នៅទីស្តីការក្រសួងបរិស្ថាន វេលាម៉ោង៣៖៣០នាទីល្ងាច៕