(ក្រចេះ)៖ រដ្ឋបាលសាលាខេត្តក្រចេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការបិទចរាចរណ៍បណ្ដោះអាសន្ន ចំពោះរថយន្ដធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ស្ពានពាមទេ លើកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ដោយសារតែស្ពានបានបាក់ស្រុត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ។
ការចេញសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តក្រចេះ ដើម្បីផ្អាកការធ្វើចរាចរណ៍រាល់ឡានដឹកធន់ធ្ងន់ទាំងឡាយ ក្រោយស្ថានភាពស្ពានដែកបេឡេមួយខ្សែនេះ មានសភាពទ្រុឌទ្រោម ស្រុតគ្រឹះជើងទម្ររដោយប្រវែង២តឹក ដោយសាទឹកជំនន់នារដូវវស្សាឆ្នាំនេះទឹកហូរបុកខ្លាំង។
ដូច្នេះការពាសុវត្ថិភាព ក្នុងកាធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបញ្ជៀសនូវហេតុការគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើងជាយថាហេតុ រដ្ឋបាលសូមប្រកាសបិទជាបណ្តោះអាសន្ន៕