(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំសន្និសីទសារព័ត៌មាន ជុំវិញការដាក់ឲ្យមានការទូទាត់ប្រាក់យ៉ន់ ក្នុងប្រព័ន្ធធនាគារនៅកម្ពុជា នៅរសៀថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង២៖០០នាទី នៅទីស្នាក់ការកណ្ដាល ធនាគារជាតិនៃកម្ពុជា ផ្លូវព្រះនរោត្តម សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សន្និសីទសារព័ត៌មាននេះរៀបចំឡើង ដើម្បីពន្យល់ពីដំណើការនៃការចរាចណ៍ប្រាក់យ៉ន់ទៅលើការបញ្ញើ, កម្ចី និងទូទាត់ ក្នុងប្រព័ន្ធធនាគារ។
សូមជម្រាបថា សន្និសីទសារព័ត៌មាននេះ រៀបចំឡើងបន្ទាប់ពីការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់សាធារណៈជន ចំពោះការដាក់ឲ្យចរាចរណ៍ ប្រាក់យ៉ន់របស់ចិននៅកម្ពុជា៕