(ភ្នំពេញ)៖ ព្រឹត្តិការណ៍ដ៏អស្ចារ្យក្នុងកម្មវិធី GANZBERG Giant Winner Adventure របស់ក្រុមហ៊ុនស្រាបៀរ GANZBERG បានដឹកនាំក្បួនរថយន្ត និងម៉ូតូរបស់អតិថិជនមហាសំណាង រាប់រាយគ្រឿងទៅបោះតង់កំសាន្តនៅលើភ្នំបូកគោយ៉ាងសប្បាយរីករាយមិនអាចបំភ្លេចបាន។
មិនត្រឹមតែប៉ុណ្ណោះ កម្មវិធី GANZBERG Giant Winner Adventure ថែមទាំងនាំយកមួកសុវត្ថិភាពដ៏ស្រស់ស្អាតចំនួន ១,០០០មួក ទៅចែកជូនប្រជាពលរដ្ឋ ដែលរស់នៅខេត្តកំពត ដោយឥតគិតថ្លៃទៀតផង។
កម្មវិធីចែកមួកសុវត្ថិភាពនោះផងដែរ ក៏មានការអញ្ជើញចូលរួមក្រោអធិបតីភាពលោកស្រី យូ សុគន្ធ អភិបាលរងខេត្តតំណាងលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត ហើយកាន់តែពិសេសនោះគឺបងប្អូនប្រជាពលរដ្ឋ ដែលមកទទួលយកមួកសុវត្ថិភាពមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង៕