(ភ្នំពេញ)៖ ក្រោមជំនួយរបស់រដ្ឋាភិបាលចិន មន្ទីរពេទ្យព្រះកុសមៈ នឹងផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងឆាប់រហ័ស ជាមួយនឹងការប្តូរឈ្មោះទៅជា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ» នាពេលខាងមុខនេះ។ គម្រោងដែលចុះហត្ថលេខា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ មន្ទីរពេទ្យនេះនឹងត្រូវសាងសង់អគារវេជ្ជសាស្រ្តថ្មី ដែលមានទំហំធំជាងមុន ជាមួយនឹងការបំពាក់គ្រឿងបរិក្ខាទំនើប ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សកាន់តែជំនាញ និងមានគុណភាពថែមទៀត ក្រោមជំនួយរបស់រដ្ឋាភិបាលចិន ប្រមាណ៥៥០លានយ័ន (ប្រហែលនឹង៨១លានដុល្លារអាមេរិក)៕

ខាងក្រោមនេះគឺជាវីដេអូមួយ ការផ្លាស់ប្តូរមុខមាត់ថ្មី ហើយកាន់តែទំនើបជាងមុនរបស់មន្ទីរពេទ្យព្រះកុសមៈ ជាមួយនឹងការប្តូរឈ្មោះទៅជា «មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ» នៅពេលខាងមុខ៖