(ស្ទឹងត្រែង)៖ កម្លាំងជំនាញ​នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនខេត្ត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ បានចាប់ខ្លួនបុរសម្នាក់ជាមេក្លោងជួញដូរគ្រឿងញៀនខុសច្បាប់ ដោយដកហូតបាន ថ្នាំញៀនចំនួន៥កញ្ចប់ធំ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចវាលប៉ារា​ ភូមិសំរោង ឃុំស្រែ សំបូរស្រុកសៀម​ប៉ាង​ ខេត្តស្ទឹងត្រែង
ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ​ ជួប​ ឌា អាយុ៣០ឆ្នាំជនជាតិខ្មែរ រស់នៅភូមិសំរោង​ ឃុំ​ស្រែសំបូរ ស្រុក​សៀមប៉ាង ខេត្តស្ទឹងត្រែង មុខរបរកសិករ​។

វត្ថុតាងដកហូតបានរួមមាន៖ ថ្នាំញៀនចំនួន០៥កញ្ចប់ធំ មិនទាន់ថ្លឹង (ប្រហែល០៥Kg)។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕