(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៤,៣២៩គ្រឿង រកឃើញល្មើសច្បាប់៥២៤គ្រឿង(ម៉ូតូ៨៥%) អប់រំ១៦៦គ្រឿង និងផាកពិន័យ៣៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៩ ខែតុលានេះ ត្រួតពិនិត្យរួមបានចំនួន៣,០៩៩គ្រឿង, អប់រំ១២៤គ្រឿង និងផាកពិន័យ៦២៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៩ ខែតុលានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន១២៩,៦១៥គ្រឿង រកឃើញយានយន្តល្មើស២៤,៦៧៧គ្រឿង(ម៉ូតូ៨១%) ក្នុងនោះអប់រំ៦,១៣១គ្រឿង និងផាកពិន័យ១៨,៧៤៤គ្រឿង៕