(ភ្នំពេញ)៖ ពិតជាឡូយអស់ទាស់! ទូរស័ព្ទដៃរាងប្លែក ចំឡែក រាងឡូយ រាងកាលីបកប់តែម្ដង មានវត្ដមាននៅកម្ពុជាហើយ Camfone Banana ឬCamfone ចេក ជាទូរស័ព្ទដៃ ចុចបូតុងស៊េរីថ្មីបំផុតរបស់ខេមហ្វូន ។

Camfone Banana ជាទូរស័ព្ទចុចបូតុង ដែលមានរូបរាងប្លែក រូបរាងស្ដើងតូចច្រឡឹង រាងកោងស្រលូន កាលីប បែបស្ទាវទាន់សម័យ ជាពិសេស Banana មានរូបរាងដូចទៅនឹងចេក បែបប្លែកខុសពីទូរស័ព្ទដទៃទៀត។

ខេមហ្វូន ចេក តេចូល ហៅចេញ ស្ដាប់វិទ្យុ ស្ដាប់តន្រ្តី យ៉ាងសប្បាយ ម៉ាសេរី មិនស្ដាយថ្ម មិនខ្លាចអស់ថាមពលថ្ម អាចប្រើបានរហូតដល់១២ថ្ងៃ។ កាន់ពិសេស ខេមហ្វូនចេក មានតម្លៃត្រឹមតែ១៥ដុល្លារតែប៉ុណ្ណោះ។

ខេមហ្វូន ចេក រូបរាងបែបប្លែក ជាមួយពណ៍ស្រស់ឆើតឆាយ លឿង ក្រហម បៃតង ផ្កាឈូក ខ្មៅ ពេញចិត្ត ពេញអារម្មណ៍អ្នកដែលចូលចិត្តលេងពណ៍ ខប់ៗ ពណ៌ស៊ីអារម្មណ៍
Camfone ចេក Styleថ្មី ប្លែកដាច់គេរបស់អ្នក ៕