(គួយលីង-ចិន)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំមន្ដ្រីរាជការ ចូលរួមពិពរណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិន។
ឆ្លៀតក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លេខាបក្សក្រុងគួយលីង និងអភិបាលក្រុងគួយលីងផងដែរ។
លោកអភិបាលខេត្តសៀមរាប បានស្នើដល់ក្រុងគួយលីង ឲ្យជួយស្ថាបនាផ្លូវមួយខ្សែ និងរថយន្ដសម្អាតផ្លូវ២គ្រឿង ព្រមទាំងរថយន្ដបាញ់ទឹកលាងផ្លូវមួយគ្រឿង។
ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងគួយលីង ក៏បានទទួលសំណើររបស់លោកអភិបាលខេត្តសៀមរាប និងសន្យាពិនិត្យលទ្ធភាពជំនួយផ្លូវ ដែលដាក់ឈ្មោះថា «ផ្លូវមិត្តភាពគួយលីង-សៀមរាប» នេះ។
ដោយឡែករថយន្ដ៣គ្រឿងនោះ រដ្ឋបាលក្រុងគួយលីង នឹងផ្ដល់ជូនតាមសំណើររបស់លោក ឃឹម ប៊ុនសុង ខណៈដែលផ្លូវអភិបាលក្រុងគួយលីង នឹងដាក់សំណើរទៅថ្នាក់លើបន្ដទៀត៕