(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួនក្នុងខណ្ឌចំនួន៣រួមមាន៖ ខណ្ឌដង្កោ, ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌច្បារអំពៅ នៅយប់ថ្ងៃទី០១,០២ និងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសារតែអ្នកជំនាញនឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់ដង្កោ ខណ្ឌដង្កោ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ២៤៖០០នាទីយប់។

* ការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៤ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង២៤៖០០នាទីយប់។

* និងការផ្អាកផ្គត់ផ្គង់ទឹកនៅតំបន់សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៥ម៉ោង ចាប់ពីម៉ោង២១៖០០នាទីយប់ ដល់ម៉ោង០២៖០០នាទីព្រឹក៕