(ព្រះសីហនុ)៖ ជនសង្ស័យចំនួន០៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងអាវុធហត្ថក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី ចុះបង្ក្រាប និងរឹបអូសបាន នៅថ្ងៃ២៩ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចនៅចំណុចភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានឱ្យដឹងថា នៅក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀននេះ គឺកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់រួមមាន៖ ទី១៖ឈ្មោះ ទន់ ផាន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ, ទី២៖ ឈ្មោះ ញូង វ៉ាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចិន, ទី៣៖ ឈ្មោះ ងួន ស៊ីផាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ និងទី៤៖ ឈ្មោះ ខៀវ មករា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប។
លោកវរសេនីយ៍ត្រី ឡុង គឹមហួរ បានឱ្យដឹងថា វត្ថុតាងដកហូតបានរួមមាន៖ ម្សៅសថ្លា ១៣កញ្ចប់, ទូរស័ព្ទដៃចំនួន០៣គ្រឿង, ដបជក់០១, ដែកកេះចំនួន០៣ និងម៉ូតូ០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្តុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតីវិធីច្បាប់៕