(ភ្នំពេញ)៖ លោក ព្រីដា និលខ័ណ្ឌ ប្រធានផ្នែកផ្សព្វផ្សាយក្រុមហ៊ុន Spy បានឲ្យដឹងថា ឆ្នាំនេះការចែកចាយ Spy នៅកម្ពុជា កំពុងបន្ដកើនឡើងឥតឈប់ឈរ ជាក់ស្ដែងឆ្នាំនេះ បានកើនដល់ជិត៩០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ការកើនឡើងនេះបណ្ដាមកពីសេដ្ឋកិច្ចទីផ្សារកម្ពុជាអំណោយផលល្អ។
ការលើកឡើងរបស់ប្រធានផ្នែកផ្សព្វផ្សាយរូបនេះ ធ្វើឡើងក្នុងកម្មវិធីបុណ្យ Halloween ដែលរៀបចំឡើងដោយ ក្រុមហ៊ុន Spy។ កម្មវិធីនេះរៀបចំឡើង ដើម្បីប្រមូលសិនពិសេស ក្នុងឱកាសបុណ្យ Halloween ដោយអតិថិជនទាំងអស់ ដែលអញ្ជើញមកពិសារ Spy នៅស្កាយបារ Eclipse នឹងទទួលបានការថែមជូនដោយឥតគិតថ្លៃ។
លោក ព្រីដា និលខ័ណ្ឌ បានថ្លែងថា «ក្នុងឆ្នាំនេះការចែកចាយ Spy មានការកើនឡើងខ្លាំងកើន ពី៨៥-៩០% ឯណ្ណោះ។ ការកើនឡើងដ៏លើសលុបនេះ បណ្ដាលមកពីការគាំទ្រច្រើន ពីសំណាក់យុវ័យកម្ពុជា»។
លោកបន្ដទៀតថា ក្នុងនោះក្រុមហ៊ុន Spy បានរៀបចំកម្មវិធីជាច្រើនជាពិសេស ដល់អតិថិជន ដើម្បីជាការថ្លែងអំណរគុណ ដែលពួកគេតែងតែគាំទ្រ។ កម្មវិធីដែលត្រូវបានរៀបចំឡើងដោយ Spy ឈ្មោះថា «Spy Guys & Girl contest 2018» ដែលជាកម្មវីធីមួយ ឈានជើងចូលក្នុងវិស័យសិល្បៈក្លាយជាតារាសំដែង ពិធីករ-ពិធីការិនី មានជំនាញ និងអាជីពត្រឹមត្រូវ។
លោកបញ្ជាក់ទៀតថា ឆ្នាំក្រោយនេះក្រុមហ៊ុន Spy គ្រោងនឹងរៀបចំការចនាគម្រប់ដបថ្មី ដើម្បីផ្ដល់ភាពងាយស្រួល ក្នុងការបើកបរិភោគដោយមិនចាំបាច់គាស់គម្រប់ដប ដូចពេលបច្ចុប្បន្ននេះឡើយ។
សូមបញ្ជាក់ថា Spy ចូលមកម្ពុជាប្រមាណជិត១០ឆ្នាំមកហើយ បច្ចុប្បន្ននេះមានការចែកចាយទូទាំងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ការគាំទ្រវិញពី១ឆ្នាំទៅ១ឆ្នាំ មានការកើនឡើងជាលំដាប់៕