(ភ្នំពេញ)៖ កាលពីដើមខែតុលា ឆ្នាំ២០១៨ ថ្មីៗនេះ ក្រុមហ៊ុន HGB Group បានធ្វើការប្រកាសនូវ «ប្រូម៉ូសិនមាសសុទ្ធ១KG» សម្រាប់ក្រុមហ៊ុន MAZDA និង ក្រុមហ៊ុន KIA ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខរបស់ខ្លួន។ «ប្រូម៉ូសិនមាស១KG» បានទទួលការជោគជ័យ លើសពីការរំពឹងទុក ក្នុងរយៈពេលត្រឹមតែ៤សប្តាហ៍ប៉ុណ្ណោះ ក្រុមហ៊ុនលក់រថយន្តអស់រហូតដល់៣៩៩គ្រឿង។
ទន្ទឹមនឹងការជោគជ័យនេះ ក្រុមហ៊ុន HGB Group បានធ្វើការជប់លៀង និងអបអរសាទរចំពោះអតិថិជន ៣៩៩ដំបូងនៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ដើម្បីថ្លែងអំណរគុណដល់អតិថិជន ដែលបានជាវរថយន្ត និងលើកទឹកចិត្តដល់អតិថិជន ដែលមិនទាន់បានជាវរថយន្តក្នុងឱកាសប្រូម៉ូសិននេះ។ មិនត្រឹមតែប៉ុណ្ណោះ នៅរាត្រីថ្ងៃដដែលនេះ ក្រុមហ៊ុនក៏បានធ្វើការបង្ហាញរូបរាង មាសសុទ្ធ១KGផងដែរ។
រាល់អតិថិជនដែលបានជាវរថយន្ត Mazda និង Kia មិនត្រឹមតែបានទទួលរថយន្តថ្មី ល្អ សុវត្ថិភាព ហើយតំលៃវិញគឺពិសេស និងបានទទួលមាសសុទ្ធថែមទៀតផង។ ចំពោះអតិថិជនដែលមិនទាន់បានជាវ អាចធ្វើការទំនាក់ទំនង ជាមួយសហការីផ្នែកលក់ដើម្បីទទួលបានព័ត៌មានលំអិតបន្ថែមទៀត ព្រោះចំនួនមានកំណត់។
ព័ត៌មានលំអិតសូមទំនាក់ទំនង៖ Mazda Cambodia (សាខាព្រះមុនីវង្ស) # 757-មហាវិថីព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន ទូរស័ព្ទ៖ (+855) 95 999 599។ Mazda Cambodia (សាខា ពោធិ៍ចិនតុង) # 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទូរស័ព្ទ៖ (+855) 95 999 699។ Kia Motors Cambodia # 379, មហាវិថីសហព័ន្ធរុស្សី, សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទូរស័ព្ទ៖ (+855) 095 999 799/ 095 999 191៕