(បន្ទាយមានជ័យ)៖ ការចាប់ដៃគូសហការគ្នាវិនិយោគក្នុងស្រុករវាង ឧកញ៉ា ជា រតនា អគ្គនាយក ក្រុមហ៊ុនសាន់ &មូន (SUN &MOON Group) ជាមួយឧកញ៉ា ឡាច ប៊ុនលីម អគ្គនាយកក្រុមហ៊ុនសំណង់ផ្ទះល្វែងមានជ័យ និងវីឡាមានជ័យ បានបង្កើតឡើងនូវសមិទ្ធិផលថ្មីស្រឡាងមួយទៀត និងកាន់តែទំនើបទាន់សម័យ គឺផ្ទះល្វែងមានជ័យ សាន់ &មូន លើផ្ទៃដីទំហំ២១,១៤០ម៉ែត្រការេ ជាមួយទឹកប្រាក់វិនិយោគប្រមាណជាង១២,០០០,០០០ដុល្លារ ដែលបើកការដ្ឋានសាងសង់ និងបើកលក់ជូនអតិថិជន ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨នេះតទៅ។
សម្រាប់គម្រោងសំណង់ផ្ទះល្វែងមានជ័យ សាន់ & មូន គឺជាគម្រោងវិនិយោគមានលក្ខណៈជាលំនៅឋានបែបសម័យទំនើប (Shop House) ជាប្រភេទផ្ទះល្វែង បែបពាណិជ្ជកម្ម និងអាជីវកម្មឈានមុខគេ ដែលមានទីតាំងស្ថិតនៅចំកណ្ដាលបេះដូង នៃទីក្រុងប៉ោយប៉ែត តាមបណ្ដោយផ្លូវបេនឡានក្រុងប៉ោយប៉ែត មកត្រង់មានផ្លូវបេតុង មានផ្សារ សាលារៀន និងផ្ទះវីឡាទំនើបៗនៅព័ទ្ធជុំវិញ តំបន់នោះផងដែរ។
គម្រោងសំណង់ផ្ទះល្វែង មានជ័យសាន់ & មូន ត្រូវបានដាក់លក់សម្រាប់ប្រជាពលរដ្ឋកម្ពុជា និងអន្តរជាតិ ព្រោះថាក្រៅពីការវិនិយោគ ដើម្បីទទួលបានផលចំណេញ ម្ចាស់គម្រោងក៏មានបំណងចង់ផ្ដល់ឱកាស ជូនប្រជាពលរដ្ឋកម្ពុជា ដែលមានបំណងចង់ប្ដូររបៀបរបបរស់នៅ ទៅតាមបែបស៊ីវិល័យ។
លោកឧកញ៉ា ជា រតនា និងឧកញ៉ា ឡាច ប៊ុនលីម បានធ្វើការសម្រេចចិត្តបណ្តាក់ទុនវិនិយោគបង្កើតសមិទ្ធផលថ្មី នៅលើទឹកដីទីក្រុងប៉ោយប៉ែតនេះ គឺដោយសារតែសម្លឹងមើលឃើញថា ទីក្រុងនៃទិសពាយ័ព្យ នៃកម្ពុជាសព្វថ្ងៃនេះ កំពុងតែមានការអភិវឌ្ឍរីកចម្រើន ដែលជាតំបន់ប្រកបដោយ សក្ដានុពលសេដ្ឋកិច្ចខ្ពស់ លើវិស័យអចលនទ្រព្យ ហើយភាពល្បីល្បាញ និងបទពិសោធន៍ ព្រមទាំងជោគជ័យរបស់ដៃគូនឹងធ្វើឲ្យការវិនិយោគមួយនេះ សម្រេចបានជោគជ័យជាពុំខាន។
ទន្ទឹមជាមួយគា្ននេះដែរ ឧកញ៉ា ឡាច ប៊ុនលីម មានសមត្ថភាព និងកេរ្តិ៍ឈ្មោះល្បីល្បាញ លើវិស័យចលនទ្រព្យកន្លងមក ហើយលោកតែងតែរឹះរកទីតាំងល្អៗ ម៉ូដផ្ទះថ្មីៗសម័យទំនើប ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជនជាបន្តបន្ទាប់ រហូតបានធ្វើឲ្យអតិថិជនមានការកោតសសើរ ទៅលើស្នាដៃសាងសង់ផ្ទះល្វែងមានជ័យគ្រប់ៗគ្នា។
គម្រោងវិនិយោគថ្មីនេះ អតិថិជន នឹងទទួលបានការបញ្ចុះតម្លៃពិសេសរហូតដល់៧% នៅថ្ងៃបើកគម្រោង។ សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងភ្នាក់ងារ 092 175 558, 093 545 026 និង0715 884 555៕