(ភ្នំពេញ)៖ សម្រាប់កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ដែលជាកម្មវិធីថ្មីរបស់ទូរទស្សន៍ Fresh News, សម្រាប់នៅថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨នេះ លោក ស៊ូ សុជាតិ អគ្គនាយក គណៈកម្មការមូលបត្រកម្ពុជា នឹងរៀបរាប់យ៉ាងលម្អិតលើប្រធានបទស្តីពី «គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជួយរុញសន្ទុះវិស័យមូលបត្រនៅកម្ពុជា»។
ការផ្សាយនៃកិច្ចសម្ភាសន៍ រវាងអង្គភាពព័ត៌មាន Fresh News និងលោក ស៊ូ សុជាតិ ធ្វើឡើងនៅម៉ោង២រសៀល និងម៉ោង៩យប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
សូមជម្រាបថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ជាកម្មវិធីដែលអញ្ជើញមន្ត្រីរាជរដ្ឋាភិបាល អ្នកជំនួញ ពាណិជ្ជកករ ម្ចាស់ក្រុមហ៊ុន និងបុគ្គលជោគជ័យជាដើម មកធ្វើបទសម្ភាសន៍ ដើម្បីចែករំលែកនូវព័ត៌មានថ្មីៗ ចំណេះដឹង ចំណេះធ្វើ ជូនដល់ប្រជាពលរដ្ឋ ពិសេសដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានព័ត៌មាន និងពុទ្ធិល្អៗ។
កម្មវិធីថ្មីដ៏មានសារប្រយោជន៍នេះ នឹងត្រូវផ្សាយរៀងរាល់សប្តាហ៍ថ្ងៃចន្ទ នៅម៉ោង២៖០០នាទីរសៀល និងម៉ោង៩៖០០នាទីយប់។
ដើម្បីដឹងថា កម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» ផ្តល់ជូនព័ត៌មានសំខាន់បែបណានោះ, សូមប្រិយមិត្តរង់ចាំ និងតាមដានការផ្សាយរបស់បណ្តាញព័ត៌មាន Fresh News តាមរយៈទូរទស្សន៍ Fresh News, Computer, Facebook & Youtube Fresh News.