ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវឃាតកកាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅកណ្តាលវាលស្រែ ក្នុងស្រុកកោះញែក
29-10-2018 07:58
(មណ្ឌលគិរី)៖ ក្មេងប្រុសអាយុ១១ឆ្នាំម្នាក់ ត្រូវឃាតកមិនស្គាល់មុខ កាប់សម្លាប់យ៉ាងព្រៃផ្សៃបំផុត នៅវាលស្រែ នៅល្ងាចថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នៅវាលស្រែ នៅក្នុងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក ខ្លូត សុឃា អធិការនគបាលស្រុកកោះញែក បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចូច លៀន ភេទប្រុស អាយុ១១ឆ្នាំ រស់នៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ឪពុកឈ្មោះ ចេល ចូច អាយុ៣៤ជនជាតិព្នង មុខរបរកសិករ និងម្ដាយឈ្នោះ ម៉ៅ ស្រៀក មុខរបរកសិករ។
ករណីខាងលើនេះ មិនទាន់ដឹងមូលហេតុនៅឡើយទេ សមត្តកិច្ចកំពុងធ្វើការស្រាវជ្រាវ៕