(ភ្នំពេញ)៖ សាកលវិល័ទ្យាល័យ «ន័រតុន» Norton University បានប្រគល់មេដាយជូនដល់និស្សិតចំនួន៤១រូប ដែលទទួលបានជយលាភី នៃការប្រកួតស្នាដៃនិស្សិតប្រចាំសាកលវិទ្យល័យ ដែលទាំងអស់នេះបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់របស់សាកលវិទ្យាធិការ ទៅលើនិស្សិតដែលបានខិតខំប្រឹងប្រែងកន្លងមក។
ពិធីប្រគល់មេដាយជូនដល់និស្សិត៤១នាក់ សរុបមាន១៤គម្រោងនេះ ធ្វើឡើងនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ និងរៀបចំដោយសាកលវិល័ទ្យាល័យ «ន័រតុន» ដែលមានការចូលរួមពីលោក ម៉ម សូផាណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោកស្រី សូរ សុគន្ធារី ប្រធានកិត្តិយសផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យា នៃសាកលវិល័ទ្យាល័យ ន័រតុន, លោកបណ្ឌិត លឹម សុខតៃ ព្រឹទ្ធបុរសមហាវិទ្យាល័យ វិទ្យាសាស្ដ្រ រួមនិង លោកគ្រូ-អ្នកគ្រូ ព្រមទាំងនិស្សិតជាច្រើននាក់ផងដែរ។
នាឱកាសននោះ លោក ម៉ម សូផាណា បានលើកឡើងថា «ថ្ងៃនេះខ្ញុំមានកត្តិយសយ៉ាងខ្លាំងណាស់ ដែលបានធ្វើជាអធិបតីភាពនៅក្នុងកម្មវិធីប្រគល់មេដាយ និងលិខិតសើរ ដល់និស្សិតទទួលជយលាភីនេះ ហើយខ្ញុំក៏ដែលសង្ឃឹមថា នឹងមាននិស្សិតនៅស្រុកខ្មែរយើងនឹងទទួលបានមេដាយនេះជាបន្ដបន្ទាប់ទៀតផងដែរ»។
លោកបន្ថែមទៀតថា «នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ វិស័យស្ថាបត្យកម្ម និងសំណង់នៅកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ដោយសង្កេតឃើញថា មានអគារខ្ពស់ៗជាច្រើនដែលបានរីកដុះដាលឡើង រួមជាមួយការរចនាម៉ូតយ៉ាងល្អប្រណីតទាន់សម័យ ក្នុងនោះវិស័យសម្ភារសំណង់ ក៏ត្រូវដើរតួរយ៉ាងសំខាន់ផងដែរ ព្រោះអគាររឹងមាំគឺអាស្រ័យទៅលើសម្ភារ សំណង់ទាំងនោះ ជាសម្ភារសំណង់ដែលមានគុណភាព និងផ្តល់សុវត្ថិភាពពិតប្រាកដ»។
ជាមួយគ្នានោះ សាស្ត្រាចារ្យ សូរ សុគន្ធារី ក៏បានលើកឡើងថា «ជារៀងរាល់ឆ្នាំ និស្សិតផ្នែកស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ចាប់ពីឆ្នាំទី១ ដល់ទី៤ តែងតែបានយកស្នាដៃរបស់ខ្លួន មកចូលរួមក្នុងកម្មវិធីប្រកួតប្រជែង ដើម្បីយកជ័យលាភី និងវាស់ស្ទង់នូវសមត្ថភាពខ្លួន ក្នុងចំនាញស្ថាបត្យកម្ម ហើយក៏មាននិស្សិតមួយចំនួនបានឈានទៅចូលរួមប្រកួតជាសកលក្នុងស្រុក និងក្រៅស្រុកផងដែរ ដែលជារៀងរាល់លើកតែងតែទទួលបាន នូវជយលាភីមកសាលាវិញ មានដូចជាការប្រកួតរៀបចំ និងស្តារឡើងវិញ អាគារផ្ទះ១០០ខ្នង ការរៀបចំទីធ្លាមុខប្រៃសនីយ៍ ការរៀបចំច្រកទ្វារចូលខេត្ត នីមួយៗជាដើម»។
លោកស្រីបញ្ជាក់បន្ថែមថា នៅក្នុងឆ្នាំសិក្សា២០១៧-២០១៨ មាននិស្សិតចូលរួមដាក់ស្នាដៃប្រកួតជាង៦០គម្រោង ហើយទទួលជ័យលាភីពីលេខ ១ដល់លេខ៣ សរុបចំនួន១៤គម្រោង (ធ្វើក្រុម ឬឯកជន) មាននិស្សិតសរុបចំនួន៤១នាក់ ,ក្នុងនោះមាននិស្សិតថ្នាក់ឆ្នាំទី១ លើគម្រោង Creative Concep, ថ្នាក់ឆ្នាំទី២ លើគម្រោងផ្ទះខ្មែរ និងវត្តអារាម, ថ្នាក់ឆ្នាំទី៣ គម្រោងអាគារស្នាក់នៅ ពាណិជ្ជកម្ម និងថ្នាក់ឆ្នាំទី៤ លើគម្រោង Mix use, condomimium ជាដើម។
សាកលវិទ្យាល័យ «ន័រតុន» ត្រូវបានមហាជនទទួលស្គាល់ថា ជាសាកវិទ្យាល័យមួយដែលសម្ថភាពគ្រប់គ្រាន់ក្នុងការតម្រង់ទិសដៅ ចំណេះ ជំនាញ ជូនដល់និស្សិតនៅកម្ពុជា ហើយទាំងអស់នេះជាការលើកស្ទួយមួយសម្រាប់វិស័យអប់រំនៅកម្ពុជាផងដែរ៕