(សៀមរាប)៖ បុរីទេសចរណ៍ ខេត្តសៀមរាប អភិវឌ្ឍន៍ដោយសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា ដែលទទួលហិរញ្ញប្បទានផ្ទាល់ពី ធនាគារកាណាឌីយ៉ា ក.អ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ៦៦ ហិចតា ស្ថិតក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាប់ផ្សារ Makro ខេត្តសៀមរាប។
ក្រោយសំទុះនៃការលក់ទទួលបានជោគជ័យលើសពីការរំពឹងទុកសម្រាប់គម្រោងផ្ទះល្វែងវគ្គ១ និងវគ្គ២ និងផ្ទះវីឡាទោល វីឡាភ្លោះវគ្គទី៣ និងវគ្គទី៤ រួចមក ក្រុមហ៊ុនបានត្រៀមខ្លួនក្នុងការបើកលក់ផ្ទះល្វែងវគ្គទី៥ ដែលមានចំនួនសរុប១៣៣ល្វែងបក្នុងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ។
ផ្ទះល្វែងវគ្គទី៥នេះ នឹងមាន៥ជម្រើស ប្រភេទផ្ទះ ដែលមានតម្លៃចាប់ពី៦ម៉ឺនដុល្លារអាមេរិកឡើងទៅ។
ទន្ទឹមនឹងការបើកលក់ផ្ទះល្វែងវគ្គទី៥ នឹងដើម្បីអបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកខាងមុខនេះ ក្រុមហ៊ុននឹងផ្ដល់ជូនម៉ាស៊ីនត្រជាក់ចំនួន១ គ្រឿងនូវរាល់ការកក់សម្រាប់ផ្ទះល្វែងណាមួយក៏ដោយ ការបង់ប្រាក់រយ:ពេល១ឆ្នាំពេញ ដោយគ្មានការប្រាក់ កម្ចីដោយគ្មានទ្រព្យបញ្ចាំរយ:ពេលវែងរហូតដល់២៥ឆ្នាំ ក្រោមទំហំនៃកម្ចីឥណទានរហូតដល់ ៩០% នៃតម្លៃផ្ទះ រួមនឹងការបញ្ចុះតម្លៃរហូតដល់ ៥% សម្រាប់អតិថិជនដែលធ្វើការកក់ក្នុងរយ:ពេល១សប្តាហ៍ដំបូងនៃការបើកលក់។
សម្រាប់ព័ត៌មានលម្អិត សូមអញ្ជើញមកការិយាល័យផ្នែកលក់បុរី ទេសចរណ៍ ដែលស្ថិតនៅភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប (ជិតកន្លែងញ៉ាំការ អាប៉ូឡូ ផ្លាហ្សា) ឬធ្វើការទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 077 266 209 និងតាមទំព័រ Facebook ផ្លូវការ៖Tourism City ៕