(កំពត)៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ នេះ ព្រឹត្តិការណ៍ដ៏អស្ចារ្យរបស់ក្រុមហ៊ុនស្រាបៀរ GANZBERG គឺកម្មវិធី GANZBERG Giant Winner Adventure ការដឹកនាំក្បួនរថយន្ត និងម៉ូតូរបស់អតិថិជនមហាសំណាងជាច្រើនគ្រឿង បានឆ្ពោះទៅកម្មវិធីចែកមួកសុវត្ថិភាពចំនួន ១,០០០មួក ដោយឥតគិតថ្លៃ ជូនទៅកាន់ប្រជាពលរដ្ឋ នៅខេត្តកំពត នឹងបន្តដំណើរទៅបោះតង់កំសាន្តនៅលើភ្នំបូកគោ យ៉ាងសប្បាយរីករាយផងដែរ។

នាព្រឹកនេះផងដែរ ក្រុមការងារស្រាបៀរ GANZBERG ក៏បានរៀបចំ និងត្រៀមមួកសុវត្ថិភាពចំនួន ១,០០០មួករួចជាស្រេច ដើម្បីរងចាំក្បួនរថយន្ត និងម៉ូតូ សម្រាប់នាំយកមួកសុវត្ថិភាពដ៏ច្រើនទាំងនេះទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកំពត។

គួរបញ្ជាក់ផងដែរថានេះជាលើកទី២ហើយ ដែលក្រុមហ៊ុនស្រាបៀរ GANZBERG បានរៀបចំកម្មវិធីនេះឡើង ដើម្បីបង្កបរិយាកាសសប្បាយរីករាយ និងបង្កើនភាពស្និតស្នាលជាមួយអតិថិជនមហាសំណាងរបស់ស្រាបៀរ GANZBERG។

តោះសប្បាយជាមួយគ្នា សប្បាយជាមួយការបោះតង់កំសាន្តលើភ្នំបូកគោ ក្នុងព្រឹត្តិការណ៍ GANZBERG Giant Winner Adventure នៅថ្ងៃស្អែកទាំងអស់គ្នា ៕