(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការមួយបង្ហាញ អំពីលទ្ធផល នៃការអញ្ជើញចូលរួមរបស់ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ក្នុងមហាសន្និបាតលើកទី១០ នៃសន្និសីទអន្ដរជាតិ គណបក្សនយោបាយអាស៊ី ICAPP ដែលបានប្រព្រឹត្តិទៅនៅទីក្រុងម៉ូស្កូ ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះ។
មហាសន្និបាតនេះ បានផ្ដោតទៅលើប្រធានបទធំៗចំនួន២ រួមមាន ទី១៖តួនាទីរបស់គណបក្សនយោបាយក្នុងការកាត់បន្ថយភាពតានតឹងអន្ដរជាតិ និងការប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយម និងទី២៖សារសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគណបក្សនយោបាយអាស៊ីក្នុងការបង្កើត និងអភិវឌ្ឍន៍ចំណងនយោបាយ សេដ្ឋកិច្ច និងសង្គមរវាងរដ្ឋ និងរដ្ឋ។
សូមជម្រាបថា លោកស្រី ឃួន សុដារី អនុប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ ICAPP សហប្រធានវេទិកានយោបាយអាស៊ីអឺរ៉ុប AEPF អនុប្រធានទី២ រដ្ឋសភា និងជាសមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃគណបក្សប្រជាជនកម្ពុជា ត្រូវបានចាត់ជាតំណាង CPP ដើម្បីដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលរួមមហាសន្និបាតលើកទី១០ របស់ ICAPP នាពេលនេះ៕
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារទាំងស្រុងដូចតទៅ៖