(ភ្នំពេញ)៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យប្រុសស្រី​១៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ​និងដកហូតបានក្រាមពណ៌សថ្លា ៣៣កញ្ចប់ (ប្រភេទម៉ាទឹកកក) នៅចំណុចទីតាំង​​៣ខណ្ឌផ្សេងគ្នា ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨។

របាយការណ៍របស់មន្ដ្រីរាជអាវុធហត្ថ បានឲ្យដឹងថា​ ជនសង្ស័យទី១៖ឈ្មោះ សល់ ណារ៉ូ ហៅកណ្តុរ ​អាយុ​១៧ឆ្នាំ​, ទី២៖ឈ្មោះ យ៉េន តារ៉ា ហៅយ៉ុម អាយុ​២៧ឆ្នាំ ត្រូវកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបាន​នៅវេលាម៉ោង០៣៖០០នាទី នៅចំណុច​ផ្លូវបេតុងជាប់បន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ទី៣៖ឈ្មោះ ស៊យ ប៊ុនស្រេង ​អាយុ​៣៥ឆ្នាំ​, ទី៤៖ឈ្មោះ គី សុវណ្ណា ភេទស្រី អាយុ​៣១ឆ្នាំ​, ទី៥៖ឈ្មោះ ស៊យ ទីទី ​អាយុ​១៥ឆ្នាំ​, ទី៦៖ឈ្មោះ ទៀង តារា ភេទស្រី អាយុ​៤១ឆ្នាំ​, ទី៧៖ឈ្មោះ សេង សារ៉ាយ ​អាយុ​២៩ឆ្នាំ​​, ទី៨៖ឈ្មោះ រដ្ឋ ណាចា អាយុ​២៣ឆ្នាំ​​, ទី៩៖ឈ្មោះ ងួន ចាន់បញ្ញា​ អាយុ​៣៤ឆ្នាំ​​, ទី១០៖ឈ្មោះ អា ត្រេន អាយុ​១៧ឆ្នាំ​, ទី១១៖ឈ្មោះ ឌី ​ស៊ីធឿន អាយុ​៣០ឆ្នាំ​, ទី១២៖ឈ្មោះ ខា​ត សារឿន អាយុ​៣៣ឆ្នាំ​, ទី១៣៖ឈ្មោះ សៀ បញ្ញា អាយុ​២៥ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក សហការជាមួយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន​នៅ​ម៉ោង០៣៖២០នាទី នៅចំណុច​ប្លុកច្រកធ្យូង ផ្លូវ៣៣៦ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ទី១៤៖ឈ្មោះ ធីម ថា អាយុ​២៧ឆ្នាំ​ និងទី១៥៖ឈ្មោះ គុយ កុល ​ត្រូវបានកម្លាំងល្បាត មូលដ្ឋាន​អាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន​នៅ​ម៉ោង១០៖០០​នាទីយប់ នៅចំណុច​ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

បច្ចុប្បន្ន​ជនសង្ស័យប្រុសស្រីទាំង​១៥នាក់​ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿង​បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕